ព័ត៌មានទាន់ហេតុការណ៍៖

សួនទឹក ស៊ីនី រងនូវការរិះគន់ថា៖ គ្មានអនាម័យទឹកធុំក្លិនមិនល្អ

ចែករំលែក៖

ភ្នំពេញ៖ កន្លែងកំសាន្តសួនទឹកស៊ីនី ក្នុងពេលថ្មីៗនេះ ត្រូវបានប្រជាពលរដ្ឋខ្លះដែលនិយមនាំកូនចៅទៅលេងកម្សាន្តហែលទឹកនៅសួនទឹកស៊ីនីរិះគន់ថា ទីកន្លែងសួនទឹកស៊ីនីបច្ចុបន្នដូចជាខ្វះអនាម័យហើយទឹកក៏ធុំក្លិនមិនល្អទេ ធុំក្លិនភាយនូវសារធាតុខ្លរ ។

សួនទឹកស៊ីនីមានទីតាំង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ។

ស្ត្រីម្នាក់បាននិយាយថា ពួកគាត់បានមកលេងទីនេះ២ទៅ៣ដងមកហើយ ។ កាលពីមុន មិនមានធុំក្លិនដូច្នេះទេ តែឥឡូវធុំក្លិនពិបាកហែលលេងណាស់ហើយខ្វះអនាម័យទៀត ។ មានកន្លែងដើរទៅដើរមកមិនស្រួលរអិលដួល នេះដោយសារខ្វះនូវការលាងសម្អាតស្លែរអិល ។

ក្រុមអង្គការមួយដែលបានដឹកនាំក្មេងៗកុមារកំព្រាក៏បានឲ្យដឹងដែរថា ទឹកមិនធុំក្លិនអ្វីខ្លាំងក្លានោះទេ ។ ធុំក្លិនខ្លរតែម្តង ហើយទីតាំងនេះអំណោយផលគ្រាន់ជាងកន្លែងដ៏ទៃដោយសារមានដើមឈើរច្រើន ។

ស្ត្រីអ្នកលក់ដូរបានឲ្យដឹងដែរថា គេតែងតែលាងអាងហែលទឹក និងបង្ហូរទឹកចេញរាលពេលព្រឹក មុនពេលបើកឲ្យចូលលេង ហើយតែងតែមានការផ្លាស់ប្តូរទឹកចេញពីអាងហែល ។

ពាក់ព័ន្ធ នឹងករណីខាងលើ លោកឧត្តមសេនីយ៍ទោ ម្ចាស់ទីតាំងនេះបានប្រាប់តាមទូរស័ព្ទថា លោកតែងតែបានលាងអាងទឹករាល់ព្រឹកចាប់ម៉ោង៦ដល់ម៉ោង៨ ឲ្យបានស្អាតមុនពេលបើកឲ្យអតិជនចូលលេង ។ ទឹកដែលបូមចូលអាងមានការចម្រោសត្រឹមត្រូវ ហើយពុំមានទឹកស្អាតទេ គឺបូមទឹកអណ្តូង ៕ តាឡឹម


ចែករំលែក៖