ភ្នំពេញ៖ នៅក្នុងឱកាសនៃការជួបជុំរបស់ក្រុមគ្រួសារ ENARITA ដែលបានធ្វើឡើងនៅថ្ងៃទី 24 និង 25 ខែមេសា ឆ្នាំ 2019 នៅក្នុងទឹកដីនៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុននេះ កំពុងតែមានការគាំទ្រ កាន់តែរីកចំរើន និងមានអតិថិជនកាន់តែច្រើន ហើយបាននិងកំពុងតែពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតបន្ទាប់ពីមានការគាំទ្រភ្លូកទឹកភ្លូកដីនៅក្នុងគម្រោងនៃការវិនិយោគរបស់ក្រុមហ៊ុនទាក់ទងជាមួយនឹងវិស័យអចលនទ្រព្យនៅក្នុងទឹកដីទេសចរណ៍ប្រវត្តិសាស្រ្តអច្ឆរិយខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ រួចមកហើយនោះ។
បើតាមការបញ្ជាក់របស់លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភ័ក្ត្រ ដែលជាអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុន ENARITA បានពង្រីកវិសាលភាពរបស់ខ្លួនមកដល់ទឹកដីនៃខេត្តទាំងពីរនេះ ដោយសារតែ ក្រុមហ៊ុនសំលឹងឃើញពី ប្រជាពលរដ្ឋនៃខេត្តទាំង២មានជីវភាពធូរធារ មានការរីកចំរើនច្រើន រួមទាំងសក្តានុពលនៃវិស័យផ្សេងៗ ដូចជា ទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ ក៏មានការរីកលូតលាស់ ហើយក៏ដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការ របស់អតិថិជនរបស់ខ្លួនដែលទាមទារឱ្យក្រុមហ៊ុនបោះជំហានមកដល់ទីនេះ ជាបន្តទៀត ។ ហើយមិនតែប៉ុណ្ណោះលោកអគ្គនាយក ក៏បានបញ្ជាក់ដែរថាក្រុមហ៊ុន ENARITA នឹងខិតខំធ្វើយ៉ាងណាបំពេញសេចក្តីត្រូវការដល់អតិថិជនរបស់ខ្លួនឲ្យកាន់តែមានភាពងាយស្រួលនិងឆាប់រហ័សបន្ថែមមួយកម្រិតទៀត ព្រមទាំងផ្ដល់ជូននៅគំរោងវិនិយោគថ្មីៗ លក្ខខណ្ឌពិសេសដល់អតិថិជន ។ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មិនមែនជាខេត្តចុងក្រោយនោះទេ ក្រុមហ៊ុននឹងបន្តបោះជំហានមកកាន់ ខេត្តរតនគិរី មណ្ឌលគីរី បាត់ដំបង បៃលិន និងបណ្តាខេត្តផ្សេងៗទៀត ទាំង២៥ខេត្ត ក្រុង នៅពេលឆាប់ៗ ខាងមុខនេះផងដែរ ហើយលោកក៏បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណចំពោះការការស្រលាញ់ រាប់អាន ការយកចិត្តទុកដាក់ ការផ្តល់ទំនុកចិត្តនិងការចូលរួមវិនិយោគរបស់អតិថិជនទាំងអស់ យ៉ាងច្រើនកុះករ ។
ដើម្បីជាការឆ្លើយតប និង អរគុណដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុនក៏នៅតែបន្តផ្ដល់ជូន Promotion ពិសេស “ទិញដីបានលុយ” រួមទាំង “Promotionមាស” ទិញដីចំនួន1ឡូ ថែមមាស ១ជី ឬក៏ទូរសព្ទ័ដៃ មួយគ្រឿង បន្ថែមទៀតផង ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ENARITA Development Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគទៅលើវិស័យអចនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មាន សេវាកម្ម ជាច្រើនដូចជា ផលិតទឹកបរិសុទ្ធ ផលិតផល និងសំភារះកីឡា ហាងកាហ្វេរីតានៅខេត្តសៀមរាប និងភ្នំពេញ ព្រមទាំងសេវាកម្មផ្សេងៗ ជាច្រើនទៀត៕ សតារា