ព័ត៌មានទាន់ហេតុការណ៍៖

ទើបតែបែកគ្នាជាមួយប្រពន្ធកូន គួបផ្សំមានសារធាតុញៀនផងនោះ បុរសម្នាក់ក៏សម្រេចចិត្តបញ្ចប់ជីវិតចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជាងមាស បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ចោលប្រពន្ធកូន ដោយសង្ស័យមានវិបត្តិក្នុងគ្រួសារគួបផ្សំប្រើថ្នាំហួសកម្រិតផងដែរ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២០២ ផ្លូវលំក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សយ សំបូរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងទង(ជាងមាស) ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

បើតាមការៀបរាប់ពីម្ដាយជនរងគ្រោះបានឲ្យដឹងថា តាំងពីជនរងគ្រោះបានលែងលះជាមួយប្រពន្ធបាន៤ខែមកហើយ កូនរបស់តែងតែជក់បារីជាញឹកញាប់ និងលែងធ្វើការអ្វីទាំងអស់ ទោះបីជាម្ដាយហាមមិនឲ្យជក់យ៉ាងណាក៏ដោយ រហូតនៅថ្ងៃកើតហេតុ រូបគាត់(ម្តាយ)បានដើរចូលក្នុងបន្ទប់ទឹករួចបានឃើញកូនប្រុសរបស់គាត់ ចងកដោយយកក្រមាចងភ្ជាប់ នឹងធ្នឹមដំបូលបន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្តង ។

យោងតាមការសន្និដ្ឋាន និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតពិតប្រាកដមែន មូលហេតុ ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងគួបសមទើបតែបែកបាក់ប្រពន្ធកូនផង ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖