ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនទិញរថយន្តប្រើប្រាស់ ប្រយ័ត្នប៉ះចំឡានកាត់ត យកមកផ្សា. ត ., ដំឡើងខុសបច្ចេកទេស គ្រោះថ្នាក់ណាស់ ព្រោះគយចាប់បានទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រី​គយ​បន្ត​បង្ក្រាប​យានដ្ឋាន​លួច​ដំឡើង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ ,​ នៅ​មាន​ច្រើន​ទៀត​ សូម​អនុវត្ត​ដោយ​តម្លាភាព​និង​ប្រសិទ្ធភាព​ ចាប់អោយអស់ ពិសេសនៅមានច្រើនទៀតម្តុំទល់មុខ កងពលតូចលេខ៧០ ។

មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ បង្ក្រាប​យានដ្ឋាន​លួច​ដំឡើង​និងតរថយន្តខុស​លក្ខណៈ​បច្ចេកទេស​មួយកន្លែង នៅខណ្ឌឫស្សីកែវ ដោយឃាត់បានរថយន្ត៣គ្រឿងចង្កូតឆ្វេង ដែលកំពុងតែ​រៀបចំ​ដំឡើង​ ។

បញ្ហាឡានកាត់ត គឺមានច្រើនណាស់ក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្រុមឈ្មួញបានបង់លុយប្រចាំខែអោយខាងសមត្ថកិច្ចជំនាញជាច្រើនស្ថាប័ន ដើម្បីជាការបិទបាំងមុខរបរជំនួញទុច្ចរិតបែបនេះ៕ សុខ ខេមរា


ចែករំលែក៖