ព័ត៌មានទាន់ហេតុការណ៍៖

រង់ចាំមើល​ លោក​ ថេង​ សុថុល​ អភិបាល​ខណ្ឌ​ចំការមន​ ទើប​ និង​ឡើងកាន់តំណែងថ្មី​ ហ៊ាន​ បង្ក្រាប​​ ផ្ទះបើកល្បែងស៊ីសងហ្គេមបាញ់ត្រីនៅខណ្ឌចំការមនកំពុងបើកលេងយ៉ាងរលូនទាំង​យប់​ទាំង​ថ្ងៃ​នេះ​ទេ​ ?

ចែករំលែក៖

ភ្នំពេញ​៖ ប្រភពពី​ប្រជាពលរដ្ឋ​បាននិយាយ​រៀបរាប់ប្រាប់ឲ្យដឹងថា​ មាន​ផ្ទះ​បើក​ល្បែង​ស៊ី​សង​ហេ្គមបាញ់​ត្រីមួយកន្លែង​លេងបានយ៉ាងរលូន​ ខាង​អាជ្ញាធរ​ និងសមត្ថកិច្ច​ខណ្ឌ​ចំការមន មិនមានចំណាត់ការបង្ក្រាប ដែលមានទីតាំង​ផ្ទះ​យីហោ​ អ៊ុតសក់​ ផ្លូវ​២៧១​ ​ស្ថិត​នៅ​ក្នុង​សង្កាត់ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋរស់នៅជុំវិញផ្ទះបើកហ្គេមបាញ់ត្រីនោះបាននិយាយបន្តទៀតថា សព្វថ្ងៃពួកគាត់ពិបាករស់នៅដោយសារភាពអនាធិបតេយ្យ សំឡេងថ្លង់ធ្វើឲ្យប៉ះពាល់ដល់ការសម្រាករបស់ពួកគាត់​មិនត្រឹមតែប៉ុណ្ណោះក្មេងស្ទាវប្រុស ស្រី ជក់ថ្នាំពាស់ពេញទីកន្លែងនោះ ។ ខណ្ឌ​ចំការមនសំបូរណាស់កន្លែងហ្គេមបាញ់ត្រី សូមឲ្យខាងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន គួរមានចំណាត់ការផង កុំបណ្ដែតបណ្ដោយបែបនេះអី ប៉ះពាល់ដល់សង្គមខ្លាំងណាស់ ។

កន្លែងទីតាំងហ្គេមបាញ់ត្រីខាងលើមួយនេះ គេឃើញបើកលេងជាយូរមកហើយ មិនដែលឃើញខាងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនចុះមកណែនាំ និងបង្ក្រាបម្ដងណាឡើយ ប្រហែលខាងអាជ្ញាធរ និងសមត្ថកិច្ចពួកគាត់មិនដឹងទេ មើលទៅ ចុះបើពួកគាត់ដឹងនៅទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយខាងលើនេះ តើពួកគាត់ហ៊ានចុះបង្ក្រាបដែរឬទេ ឬមួយត្រូវផ្លែត្រូវដងគ្នាហើយ ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើនោះ បានសំណូមពរមកដល់លោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ​ទើប​នឹង​ឡើង​កាន់​តំណែង​ថ្មី​ៗ​ សូមលោកមេត្តាចុះមកត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបនៅផ្ទះបើកល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផង ។

ជាពិសេស លោក ស ថេត ស្នងការរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ សូមមេត្តាចាត់កម្លាំងជំនាញ និងមានវិធានការបង្ក្រាបផង ព្រោះពលរដ្ឋជឿជាក់ខ្លាំងណាស់ ៕


ចែករំលែក៖