ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាតក្រហមក​ម្ពុជា ខណ្ឌដូនពេញ នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ លោក សេង ឡេង អតីតចៅសង្កាត់ជ័យជំនះ ដែលមានជំងឺកំពុងសំរាកព្យាបាលនៅផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ លោក សេង ឡេង អតីតចៅ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលមានជំងឺកំពុងសំរាកព្យាបាលនៅផ្ទះ ត្រូវបានលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ តំណាង លោក សុខ ពេញវុធ អភិបាល ​នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាតក្រហមក​ម្ពុជា ខណ្ឌដូនពេញ បានដឹកនាំសមាជិកសមាជិកា ចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចុះសួរសុខទុក្ខ ។

លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ទើបនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកស្រី បានដឹកនាំសមាជិកសមាជិកា ចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចែករំលែកនូវជីវភាពខ្វះខាតមួយចំនួនដល់លោក សេង ឡេង ផងដែរ ។

លោកស្រីបន្តថា អំណោយមនុស្សធម៌ដែលបានប្រគល់​ជូន រួមមាន៖ ថវិកាចំនួន ២០រៀល, អង្ករចំនួន០២ បាវស្មើ និង៦០គីឡូក្រាម ទឹកត្រីចំនួន ០១យួរ ស្កសរចំនួន៤គីឡូ និងតែចំនួន១០កព្ចាប់ ៕ស តារា


ចែករំលែក៖