ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ លើរទេះអេតចាយ ក្បែរផ្លូវរថភ្លើង

ចែករំលែក៖

ភ្នំពេញ៖ ប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់លើរទេះអេតចាយ បង្កការឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ​២០១៩ នៅតាម ណ្តោយផ្លូវរថភ្លើងចាស់ ភូមិ១​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ ។

ស្ត្រីដែលស្លាប់នេះត្រូវបានគេហៅឈ្មោះថា យាយ យួន អាយុជសង៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ២ ផ្ទះលេខ៦៩ ក្រុម៥៤ ភូមិ១៤​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជួលផ្ទះក្បែរជនរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះជាអ្នករើសអេតចាយ ជារៀងរាល់ព្រឹកតែងតែចេញពីបន្ទប់ទៅរើសអេតចាយតាំងពីម៉ោង៥ភ្លឺជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះស្រាប់តែទទួលដំណឹងថាគាត់ស្លាប់តែម្តង ។

ស្ត្រីរូបនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅលើរទេះរុញសម្រាប់ដឹកអេតចាយរួចប្រជាពលរដ្ឋរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឲ្យចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ហើយ សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសាខ្យល់គរ ៕ជ្រោយពេជ្រ


ចែករំលែក៖