ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ១:១៥ នាទី ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ មុខរោងចក្រក្រោនឃ្លាំងលើ ស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត LEXUS RX330 ពណ៌ទឹកប្រាក់១គ្រឿង ពាក់ស្លាក លេខ ព្រះសីហនុ 2A-9706 បើកបរដោយ ជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ មានទិសដៅចេញពី ក្រុងព្រះសីហនុ ទៅភ្នំពេញ លុះដល់ចំណុចខាងលើ រេចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3D-8109 របស់ក្រុមហ៊ុន អ៊ុយញ៉ុង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ១នាក់ ជនជាតិចិន អ្នកបើកបររថយន្ត LEXUS RX330 មិនស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក អត្តសញ្ញាណ និងបានយកសាកសពទៅដំកល់ទុកនៅវត្តក្រោម ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្តកិច្ចយកមករក្សារទុកនៅការិល័យចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ