ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិន២នាក់គាស់ទ្វាររថយន្តគេបម្រុងលួចយកសម្ភារ ត្រូវប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប៉ូលិសប្រាប់ថា បុរសជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានភ្លាមៗ ក្រោយជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពគាស់ទ្វាររថយន្តគេបម្រុងលួច ឆក់យកសម្ភារ ដែលមានក្នុងរថយន្ត តែមិនបានសម្រេច ស្ថិត នៅតាមផ្លូវបេតុង ជិតហាងសំពៅមាសថ្មី ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ។

បច្ចុប្បន្នជនសង្សយ័ទាំងពីរ និងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅការិយាយលយ័ប៉ូលិសដើម្បីសាកសួរបន្ថែមពីឈ្មោះ សាវតា និងកសាងសំណុំរឿងតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖