ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរារចណ៍បង្កដោយម៉ូតូបើកបរ ក្នុងល្បឿនលឿន មិនប្រយ័ត្នមកបុករម៉កកំពុងឈប់ស្ងៀម ធ្វើឲ្យជនបង្កបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យយោធាភ្លាមៗ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលក់ទឹកកក ជាប់គ្នានឹងផ្ទះបេនឡានថង វាង ស្ថិតក្នុង ភូមិរាជានុកោល សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង ។
ប្រភពនីកន្លែងកើតហេតុបាននិយាយថាៈ មុនពេលកើតហេតុម៉ូតូម៉ាក់គ្លិច ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់បើកបរក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្នបានជ្រុលទៅបុក រ៉ឺម៉កដឹកទឹកកកពេញទំហឹង បណ្តាលឲ្យរងគ្រោះខ្លួនឯងយ៉ាងដំណំ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ។
តាមមន្ត្រីនគបាលចរារណ៍ផ្លូវគោគបានបញ្ជាក់ថាៈ ម៉ូតូជនរងគ្រោះខ្លួនឯងបានបើកបរ ក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹង បានមកបុករ៉ឺម៉កដឹកទឹកកក កំពុងឈប់ស្ងៀម ពេញទំហឹង ទើបបណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើង៣កំណាត់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី១ ។
លោកបានបញ្ជាក់ទៀតថាៈ លោកមិនបានដឹងអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមន្ត្រីយោធាតែប៉ុណ្ណោះ ចំណែកម៉ូតូ និងរ៉ឺម៉កជនបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគបាលខេត្ត ទុកដោះស្រាយតាមផ្លូវច្បាប់ ចំណែកម្ចាស់រ៉ឺម៉ក បុគ្គលិកដឹកជញ្ចូនទឹកកកបោះឲ្យម៉ូយ ឈ្មោះ យីហោ លីហាង ៕ មាស សុផាត