ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហាលួចលាក់ផ្អែមត្រជាក់៥ឆ្នាំ ទីបំផុតក្លាយយជាសត្រូវ ព្រោះតែបងបង្ហោះរូបសុិច

ចែករំលែក៖

ភ្នំពេញ៖ បុរសជាមេឆ្នោតវៀតណាមម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ដោយលួចលាក់ជាមួយស្រ្តីម្នាក់ ដែលជាអ្នកកត់ឆ្នោតឲ្យខ្លួន តាំងតែពីនាងទើបមានអាយុ១៧ឆ្នាំម្ល៉េះ លុះក្រោយពេលសាងស្នេហ៍ដ៏ផ្អែមត្រជាក់ជាមួយគ្នារយៈពេល៥ឆ្នាំ និងណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ពី៣ទៅ៥ថ្ងៃម្ដងរៀងរាល់សប្ដាហ៍ទៀតផង ។ មិនតែប៉ុណ្ណោះ រាល់ពេលរួមរ័កម្ដងៗបុរសនេះតែងតែប្រើទូរស័ព្ទថតរូបសន្លេក និងវីដេអូរឃ្លីបទុកជាបន្តបន្ទាប់ ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទមកលុបចោលរហូត ព្រោះខ្លាចបុរសនេះយករូបទៅបង្ហោះផ្ដេសផ្ដាស ។ ប៉ុន្តែរឿងរ៉ាវដែលនាងភ័យខ្លាចកើតមានឡើងទាល់តែបាន គឺនៅពេលរួមរ័កលើកចុងក្រោយ ប្រុសស្នេហ៍បានថតរូបទុកទៀត តែនាងភ្លេចមិនបានលុបរូបចោលទេ ស្រាប់តែបុរសនោះបានយករូបភាពរួមភេទទៅបង្ហោះ ទើបនាងសម្រេចចិត្តប្ដឹងសុំឲ្យនគរបាលចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង ។

ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រពាំងពោធិ៍ហៅផ្សារ យាយផា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើឈ្មោះហង្ស សិង្ហ អាយុ៤១ឆ្នាំ ជាមេឆ្នោតវៀតណាមនៅក្នុងផ្សារត្រពាំងពោធិ៍នោះ ចំណែកស្ត្រីដែលជាគូស្នេហ៍មានអាយុ២៣ឆ្នាំ ជាអ្នកសុីឈ្នួលកត់ឆ្នោតឲ្យជនខាងលើដោយផ្ទាល់ ហើយអ្នកទាំង២បានស្នាក់នៅក្នុងផ្សារត្រពាំងពោធិ៍នេះតែម្ដង ។

ស្រ្តីវ័យ២៣ឆ្នាំ រូបនេះបាននិយាយប្រាប់នគរបាលថា នាង និងបុរសដែលជាមេឆ្នោតម្នាក់នេះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ គឺចាប់តាំងពីនាងទើបមានអាយុ១៧ឆ្នាំហើយចូលទៅសុីឈ្នួលកត់ឆ្នោតឲ្យបុរសនេះម្ល៉េះ ។ ការស្រឡាញ់គ្នានោះគឺធ្វើឡើងដោយលួចលាក់ប៉ុណ្ណោះហើយបុរសនេះតែងតែណាត់ជួបនាងរួមរ័កនៅតាមផ្ទះសំណាក់នានាជាញឹកញាប់ ដោយក្នុងរយៈពេល៣ទៅ៥ថ្ងៃម្ដងជារៀងរាល់សប្ដាហ៍ ។ ក្នុងនោះមានផ្ទះសំណាក់យីហោ«សម្បត្តិមាស»នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន និងផ្ទះសំណាក់ផ្សេងទៀតនៅម្ដុំខាងក្រោយសាលារៀនសន្ធរម៉ុក ខណ្ឌទួលគោកជាដើម ។

នាងបានរៀបរាប់បន្តថា អ្វីដែលប្រុសស្នេហ៍ចូលចិត្តធ្វើនោះគឺការថតរូបក្នុងពេលកំពុងប្រតិបត្តិការរួមរ័កជាមួយគ្នាមានទាំងរូបសន្លឹក និងរូបវីដេអូរឃ្លីបផងដែរ ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទពីជននេះមកលុបរូបចោលមិនដែលទុកឡើយ ។ លុះដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បុរសនេះបានណាត់ជួបនាងម្ដងទៀត នៅក្នុងផ្ទះសំណាក់មួយកន្លែងមិនយីហោ នៅម្ដុំខាងក្រោយសាលារៀនសន្ធរម៉ុក ខណ្ឌទួលគោក បន្ទាប់មកបានរួមភេទជាមួយគ្នា និងត្រូវបានប្រុសស្នេហ៍ថតរូបទុកជាថ្មីម្ដងទៀត ។ ប៉ុន្តែលើកនេះនាងមិនបានលុបរូបចោលឡើយ បន្ទាប់មកស្រាប់តែប្រុសថ្លៃរមាស់ដៃប្រើប្រាស់អាខោនហ្វេសប៊ុកមួយឈ្មោះ«Por Heng»បង្ហោះនូវរូបភាពសុិចដែលបានរួមភេទជាមួយគ្នានោះទៅវិញ ។ ក្រោយពេលបែកធ្លាយរូបអាសអាភាសបែបនេះនាងទប់កំហឹងមិនបានទេ បានធ្វើឲ្យនាងមានការឈឺចាប់បំផុតចំពោះភាពអាមាសមួយនេះ ទើបនាងសម្រេចចិត្តដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ជួយ ។ បន្ទាប់មកនាងណាត់ឲ្យបុរសនេះទៅជួបនៅក្នុងផ្ទះសំណាក់«សម្បត្តិមាស»ដោយមិនឲ្យបុរសនេះដឹងខ្លួនមុនឡើយ ចំណែកបុរសនេះនឹកស្មានថាបានឆ្ងាញ់មាត់ទៀតហើយក៏បានទៅជួបទាំងចិត្តត្រេកអរ លុះពេលទៅដល់ក៏ត្រូវបាននគរបាលចាប់ខ្លួននាំទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖