ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត១គ្រឿងបុកប៉ះនឹងរថយន្ត១គ្រឿងទៀត​រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពបានរាយការណ៍បឋមថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៥.១៨៦ ភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ។

ប្រភពបន្តថា ហេតុការណ៍បានកើតឡើងរវាងរថយន្ត០១ គ្រឿងម៉ាក ហ៊ីយ៉ានដាយពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣A ៣៣៩៤ (រថយន្តដឹកដី) ទិសដៅពី ខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ មកដល់ចំណុចកើតហេតុបានបុកប៉ះ និងរថយន្តម៉ាកហុីណូ ក្បាលពណ៌ ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣D ៨៤៧៩ សណ្តោងរ៉ឺម៉កផ្ទុក កុងតឺន័រ ទិសដៅបញ្ច្រាសគ្នា (អ្នកបើកបរគេចខ្លួន) ករណីនេះ បណ្តាលឲ្យអ្នកបើកបររថយន្តដឹកដី រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅពេទ្យភ្នំពេញ ៕


ចែករំលែក៖