ព័ត៌មានទាន់ហេតុការណ៍៖

i-Qlick រៀបចំពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម និង ខួបគម្រប់៨ ឆ្នាំនៅសណ្ឋាគារ ណាហ្គាវើល

ចែករំលែក៖

ភ្នំពេញ៖ អ្នកចូលរួមច្រើនជាង ៥០០នាក់ ដែលបូករួមទាំងដៃគូពាណិជ្ជកម្ម តំណាងចែកចាយ និង អ្នកសារព៌តមាន បានអញ្ជើញចូលរួម ក្នុងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម នៅសណ្ឋាគារ NagaWorld ថ្ងៃទី ២៧មេសា ឆ្នាំ២០១៩ ។ ក្នុងពិធីជួបជុំញាំអាហារពេលល្ងាចប្រចាំ ឆ្នាំនេះដែរគឺជាខួបគម្រប់ 8 ឆ្នាំរបស់ i-Qlick ហើយវា ក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធិផលនៃ ឆ្នាំចាស់ និងសម្រាប់ការថ្លែងអំណគុណដល់អ្នក ដែលតែងតែគាំទ្រដល់ i-Qlick ពីដៃគូពាណិជ្ជកម្ម ។

កញ្ញា Noriko Gunji, President CEO of Canon Singapore Private Limited គឺបានថ្លែងថា ពាក្យស្លោករបស់ Canon នៅក្នុងតំបន់អាស៊ីគឺ “ភាពរីករាយគឺតែងតែនៅជាមួយលោកអ្នក” ។ នេះគឺជាអ្វី ដែលយើងប្ដេជ្ញា សម្រាប់អតិថិជនរបស់ពួកយើង ក្នុងការផ្ដល់ជូននូវភាពរីករាយជូនចំពោះអតិថិជន ។ ខ្ញុំសង្ឈឹមយ៉ាងម៉ុតមុំាថា លោកអ្នក និងនៅតែបន្ដរការគាំទ្រ ហើយយើង និងព្យាយាមនាំយកនូវភាពរីករាយ ជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធី ថ្ងៃនេះគឺជាការថ្លែងអំណរអគុណទៅដល់ ការគាំទ្ររបស់លោកអ្នក និង យើងសង្ឃឹមថា កម្មវិធីក្នុង ថ្ងៃនេះ គឺ និងនាំជូនលោកអ្នកនូវភាពរីករាយសម្រាប់អ្នកទាំងអស់គ្នារ ដូច ដែល Canon នាំជូននូវ ភាពរីករាយជូនអតិថិជនទាំងអស់ ។

លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជា ក៏បានថ្លែងថា “i-Qlick គឺប្ដេជ្ញាថា និងធ្វើឲ្យមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ ។ ហើយយើង ក៏សូមធ្វើការថ្លែងអំណរគុណទៅដល់ អ្នក ដែលតែងតែគាំទ្រផ្លាកសញ្ញាររបស់យើង យើង ក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង 7 ឆ្នាំ និងជាផ្លាកសញ្ញារ ដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង ម៉ាស៊ីនព្រីន ។

ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើង ក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើន ដែលមានទីតាំងដូចជា៖ សាខាទួលគោគ សាខាចំការមន សាខាNojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) និងសាខាផ្សេងៗជាច្រើនទៀត ។

ជាមួយ និងហាងទាំងអស់នៅក្នុងភ្នំពេញ យើង និងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង ។ ក្រៅពីការប្តេជ្ញាជាមួយ និងជំនួញទាំងនេះ យើង ក៏ប្តេជ្ញាថា និង ធ្វើអ្វីឲ្យកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ ។ ជាមួយ និងការគាំទ្រពី Canon យើងសង្ឈឹមថាយើងអាចធ្វើអ្វីឲ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា ។ រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ ការងារផ្ទាល់ខ្លួន ហើយ ក៏អាចរីករាយជាមួយ និងការបរិភោគនូវ កាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត ។ ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវ ឧបករណ៍បញ្ចាំងslide ម៉ាស៊ីនព្រីន ។ ទន្ទឹម និងនេះផងដែរ អតិថិជន ក៏អាចសាកល្បងនូវរស់ជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិ បែបអ៊ឺរ៉ុប និងបែបអាស៊ី ។ SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែប អាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយ និងម្ហូបបែប អ៊ឺរ៉ុប ដែលមានដូចជា Char Grilled Chicken cutlet ជាមួយ និង Green Pepper និងមាន Spaghetti Carbonara ផងដែរ៕ វឌ្ឍនា


ចែករំលែក៖