ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៣០នាទីព្រឹក ប្រជាពលរដ្ឋភូមិថ្មដូន-ហនុមាន ឈ្មោះ ហ៊ិន ចិ ភេទប្រុស អាយុ៥៤ឆ្នាំ បានរាយការណ៍មកថា បានប្រទះឃើញគ្រាប់ចាស់សេសសល់ពីសម័យសង្គ្រាម កប់ចោលក្នុងដី នៅត្រង់ចំណុចជាប់មាត់ផ្លូវលំ ចូលអន្លង់តាក្រាក់ ស្ថិតនៅក្នុងថ្មដូនហនុមាន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
បន្ទាប់មក លោកវរសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៧០២ បានចាត់តាំង លោកវរសេនីយ៍ត្រី ប្លុង យឡុង មេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ចុះពិនិត្យឃើញជាក់ស្តែងរួមមាន ៖ គ្រាប់មីនជាន់ M69 ចំនួន៤១គ្រាប់ ,គ្រាប់ M16 ចំនួន១៥,០០០គ្រាប់។
បច្ចុប្បន្ន បានដាក់កម្លាំងការពារនៅកន្លែងកើតហេតុដែលមានគ្រាប់ច្រើន និងរង់ចាំខាងជំនាញ អេលឡូត្រាស មកពិនិត្យយកទៅកម្ទេចចោល ៕ ប៉ែន នួន