ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងស្តុបបាឡែត្រឈើ និងប៉ាឡែត្រជ័របណ្ដាលឲ្យខូចខាតទាំងស្រុងរបស់ពលរដ្ឋដោយសារឆ្លងចរន្តអគ្គិសនីនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ ឃ្លាំងស្តុបបាឡែត្រឈើ និងប៉ាឡែត្រជ័ររបស់ពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាល្យខូចខាតទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ឃ្លាំងស្តុបបាឡែត្រឈើ និងប៉ាឡែត្រជ័រមានទំហំ១០x២០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ជញ្ជាំងថ្ម និងរថយន្ត១គ្រឿងម៉ាកឡិចសុីស៣៣០ ខូចខាតទាំងស្រុង ជារបស់ឈ្មោះ ផន ផៃភេទប្រុស​ អាយុ៥២ឆ្នាំ​ មុខរបរលក់ដូរ ។

ប្រភពដដែលបន្តថា ក្រោយពីកម្លាំងនគរបាលស្រុកទទួលបានព័ត៌មានអគ្គិភ័យខាងលើ ភ្លាមនោះ ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកំលាំងចុះអន្តរាគមន៍ ដោយសហការជាមួយកំលាំងប៉ុស្ដិ៍បែកចាន , ប៉ុស្តិ៍ក្រាំងម្កាក់ , ប៉ុស្តិ៍ព្រៃពួច ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ភ្លើង ដែលកំពុងឆាបឆេះ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អស់ចំនួន៤គ្រឿង​ , រថយន្តកងពលតូចលេខ៧០ចំនួនន០៣គ្រឿង និងរថយន្តឆត្រយោង៩១១​ ចំនួន២គ្រឿង​ សរុបទាំងអស់មានចំនួន​៩គ្រឿង​ ប្រាស់ទឹក អស់ចំនួន​១៨រថយន្ត ភ្លើងត្រូវបានរលត់ជាស្ថាពរ ។

ក្រោយពីអន្តរាគមន៍ពន្លត់រួច សមត្ថកិច្ចសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ ស្អាងជ័យ


ចែករំលែក៖