ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបលក់ទូរស័ព្ទប្រជាពលរដ្ឋមួយខ្នង ខូចខាតទាំងស្រុង រួមទាំងទ្រព្យសម្បតិ្ដជាច្រើន

ចែករំលែក៖

ខេត្តកណ្ដាល៖ តូបលក់ទូរស័ព្ទរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតទាំងស្រុង រួមទាំងទ្រព្យសម្បត្ដិជាច្រើន ដែលបង្កឡើងដោយសារឆ្លងចរន្ដអគ្គិសនី ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣ និង១៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សាកំពង់លួង ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា តូបដែលត្រូវអគ្គិភ័យឆាបឆេះមានទំហ៊ំ៧ម៉ែត្រ×៣ម៉ែត្រ សង់ពីដែក ជញ្ជាំងស័ង្កសី ម្ចាស់កម្មសិទ្ធិឈ្មោះ ខៃ សំបូររ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ ចំណែកទ្រព្យសម្បត្ដិដែលបាត់បង់មាន៖ទូរស័ព្ទសរុបចំនួន១២០គ្រឿង និងសម្ភារៈជួសជុលទូរស័ព្ទមួយចំនួន គិតជាទីកប្រាក់សរុបចំនួន១២០០០ដុល្លារសហរដ្ឋអាមេរិក ។

ប្រភពដដែលបន្ដថា ក្រោយពីកម្លាំងនគរបាលស្រុកពញាឮទទួលបានករណីអគ្គិភ័យឆេះតូបលក់ទូរស័ព្ទរបស់ព្រជាពលរដ្ឋខាងលើ ភ្លាមនោះ កម្លាំងនគរបាលបានចុះអន្ដរាគមន៍ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១គ្រឿង មកពន្លត់ រហូតរលត់ជាស្ថាពរ នៅវេលាម៉ោង២៣និង៥៥នាទី ។

ករណីខាងលើនេះ គឺបណ្ដាលមកឆ្លងចរន្ដអគ្គិសនី ដោយយោងតាមការអះអាងរបស់ជនរងគ្រោះ ជាម្ចាស់តូប ៕ ស្អាងជ័យ


ចែករំលែក៖