ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ត្រូវបានភ្លើងឆាបឆេះខ្ទេចផ្នែកខាងមុខអស់គ្មានសល់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ត្រូវបានឆាបឆេះអស់ក្បាលខាងមុខ នៅពេលកុំពងបើកបរលើផ្លូវផ្អើលអ្នកស្រុកទាំងថ្ងៃ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១ និងលេខ១៣២ ចំណុចបឹងខ្នា ភូមិត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពងឆ្នាំង ។

ប្រភពពីសមត្ថកិច្ចនគរបាប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ងត៍ ដែលរងការឆាបឆេះខាងលើ ម៉ាក VOLVO ពាក់ស្លាកលេខ 3A1888 អ្នកបើកបរឈ្មោះ លី សេង អាយុ៣៦ឆ្នាំ មានទីលំនៅ ក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ចៀច ខេត្តព្រៃវែង បើកបរពីបាត់ដំបង ទៅភ្នំពេញ ស្រាប់តែមកដល់កន្លែងកើតហេតុ ឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆេះផ្នែកខាងក្បាលរថយន្តសន្ធោសន្ធៅ ផ្អើលអ្នកស្រុក​ ។

ភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគបាលស្រុកបរិបូរណ៍ ចេញពន្លត់មិនមានឆេះរាលដាល ដល់តួរថយន្តខាងក្រោយ និងមិនរាលដាលដល់ផ្ទះបងប្អូន ប្រជាពលរដ្ឋ ឬមានការកកស្ទះចរាចរណ៍នោះឡើយ ៕ចន្ថា


ចែករំលែក៖