ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ បានចុះបង្ក្រាបទីតាំងម៉ាស្សា ពីកន្លែងយីហោ អ៊ីហុងយាន ផ្ទះលេខ១៤j និងផ្ទះលេខ១J លួចលាក់បម្រើផ្លូវភេទ មានម្ចាស់ជាជនជាតិចិន កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១២នាក់ យកទៅសាកសួរ ។
មេការដែលត្រូវឃាត់ខ្លួន ១.ឈ្មោះចូវ យុងលីង ភេទប្រុស អាយុ៣៣ឆ្នាំ និង២.ឈ្មោះកែ យាវស៊ុន ភេទប្រុស អាយុ៥៥ឆ្នាំ ។ ដោយឡែកពួកនាង ដែលត្រូវបាននាំខ្លួន១,ឈ្មោះលីវ នាវ អាយុ២៩ឆ្នាំ ,២.ស៊ូ ស៊ីងអ៊ី អាយុ២៤ឆ្នាំ,៣.ហ្គ័រ ម៉ីណាក់ អាយុ៣១ឆ្នាំ,៤.ស៊ាវ ហ្គងហួយ អាយុ២៩ឆ្នាំ,៥.ស៊ូ ភីងអ៊ី អាយុ២៩ឆ្នាំ, ៦.ជីង ឈុនហ័រ អាយុ២៤ឆ្នាំ ,៧.អួយ លីវអ៊ីង អាយុ៤២ឆ្នាំ ,៨.លៃ លីង អាយុ១៩ឆ្នាំ ,៩.ឈិនហ្វុង ភេទស្រី អាយុ៣០ឆ្នាំ និង១០.ឈ្មោះឡ យានយ៉ាំង អាយុ១៩ឆ្នាំ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងម៉ាស្សាទាំង២កន្លែងនេះមានថៅកែមួយជាជនជាតិចិនឈ្មោះភីង អ៊ី ភេទស្រី អាយុ៥០ឆ្នាំដែលកំពុងរត់ញេចខ្លួន ។ ទីតាំងនីមួយៗមានបំពាក់ស្លាកយីហោជាអក្សរចិនសុទ្ធសាធដោយគ្មានច្បាប់អនុញ្ញាតឡើយ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារអមសាលារាជធានីភ្នំពេញរកឃើញស្រោមអនាម័យជាច្រើនផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងទីមួយ ឆែកឆេរកឃើញស្រោមអនាម័យ៤ប្រអប់ធំ និងឃាត់មនុស្ស៥នាក់ក្នុងនោះមានប្រុសម្នាក់ ។ ចំណែកទីតាំងទី២ ផ្ទះលេខ១៤j រកឃើញស្រោមអនាម័យមួយចំនួនធំ និងឃាត់ខ្លួនមនុស្សចំនួន៧នាក់ក្នុងនោះមានស្រី៦នាក់ ។
ចំពោះទីតាំងខាងលើពុំមានលិខិតអនុញាត្តិនោះទេ ។ ក្រោពិនិត្យរួចមនុស្សទាំងនោះត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យឃុំខ្លួនបណ្ណោះអាសន្នសិន ចំណែកទីតាំងត្រូវបានបិទអាជីវកម្មបណ្ណោះអាសន្នសិន៕សុខាសែនជ័យ