ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ហាយឡែនឌ័រ បុកម៉ូតូរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្ស ប្រុស ស្រី ចំនួន២នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩​ នៅចំណុចក្នុងកោះពេជ្រ​ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ស៊េរី ឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កំពង់ចាម 1U 2930 និងមាននារីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តហាយឡែនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AD 2088 បើកបរដោយបុរសម្នាក់ និងប្រពន្ធកូន រួមដំណើរជាមួយធ្វើដំណើរចុះពីស្ពានហង្ស ទៅកើតហើយបំណងបត់ឆ្វេង ក៏ជ្រុលបុកម៉ូតូទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យរុស្ស៊ី​ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖