ព័ត៌មានទាន់ហេតុការណ៍៖

ដើរតាមផ្លូវត្រូវរថយន្តបុក និងកិនស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ បាន​ដើរ​តាម​ផ្លូវ​ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​ និងកិន​បែកក្បាល បណ្តាល​ឲ្យ​ស្លាប់​ នៅ​ក្នុង​ថ្លក់​ឈាម​ យ៉ាង​អាណោចអាធ័ម​ ចំ​ណែក​រថយន្ត​ បើក​រត់​គេច​ខ្លួន​បាត់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៧ និង​៤០នាទី​យប់​ ថ្ងៃ​ទី​ ៣០​ ខែ​មេសា​ ឆ្នាំ​ ២០១៩​ នៅ​តាម​បណ្ដោយ​ផ្លូវ​ មហាវិថីឈ្នះឈ្នះ (ហៅផ្លូវ​ទំនប់កប់ស្រូវ)​ ដែល​ស្ថិត​នៅ​ ភូមិ​ ត្រពាំង​ធ្នង់​ សង្កាត់​ សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

តាបប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេយុគេឃើញរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុក និងកិនជនរងគ្រោះ ខណៈកំពុងដើរតាមផ្លូវបណ្តាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលផ្លូវយ៉ាងអាណោចអាធ័ម ចំណែករថយន្តបានបើកតត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ហេតុការណ៍ រួចដឹកសពយកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុង រង់ចាំប្រគលជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖