ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត HYUNDAI បុកពីចំហៀងរថយន្តដឹកកុងតឺន័រ របួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៩:៣០នាទី លើផ្លូវវិថីផែ ត្រង់ចំណុច មុខកំពង់ផែជិតច្រក៣ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មាន​គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត HYUNDAI ពណ៌ស​ ដឹក​ទឹក​​១គ្រឿង ពាក់ស្លាក លេខភ្នំពេញ3D-2039 បើកបរដោយឈ្មោះ ស៊ន ចាន់រស្មី ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ អ្នកបើកបរដឹកទឹក​លក់​ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក ឈ្មោះ នៅ ចន្ថា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីកើត ឆ្ពោះទៅ លិច លុះដល់ចំណុចខាងលើបានបុកពីចំហៀងរថយន្តដឹកកុងតឺន័រ ១គ្រឿងម៉ាក HYUNDAI ពណ៌ស លាយ បៃតង ពាក់ស្លាក លេខភ្នំពេញ3B-8568 ក្រុមហ៊ុន EL បើកបរដោយឈ្មោះ ផន ឡូយ (រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ) មានទិសដៅឆ្លងកាត់ផ្លូវ ពីជើង បត់ស្តាំទៅ លិច ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ​បណ្ដាលឲ្យរងរបួសមនុស្សចំនួន ២នាក់៖ ១-ឈ្មោះ ស៊ន ចាន់រស្មី អ្នកបើកបររថយន្តដឹកទឹក រងរបួស មធ្យម ២-ឈ្មោះ នៅ ចន្ថា អ្នករួមដំណើរលើរថយន្តដឹកទឹក រងរបួស មធ្យម ។ អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះគ្លីនិក មិត្តភាពឃ្លាំងលើ ។

ចំណែករថយន្តទាំង ២គ្រឿង​ ត្រូវបានមត្ថកិច្ច​ចាត់​ចែង​យក​យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ


ចែករំលែក៖