ភ្នំពេញ៖ ពលរដ្ឋខ្មែរឥស្លាម ចំនួន២០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ មកទទួលអំណោយសប្បុរសធម៌ ពីលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ ដើម្បីយកទៅដោះស្រាយជីវភាពសម្រាប់ដោះស្រាយអាហារស្រាយបួស នៅបួសរ៉ាឌន ។ អំណោយទាំងនោះមាន ជាកញ្ចាប់អាហារ តែ, ប្រេងឆា, ស្ករ,មី, ទឹកដោះគោ និងថវិកា នៅក្នុងបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ជាអំណោយ ទាំងនេះបានការជួយឧបត្ថម្ភសប្បុរធម៌ពីមិត្តម៉ាឡេសុី ជាពិសេសក្រុមហ៊ុន VAN M .SOHAIMY ។
ពិធីផ្ដល់អំណោយសប្បុរសធម៌នេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិហារធំ គីឡូម៉ែត្រលេខ៩ ឫស្សីកែវ ។
លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានលើកឡើងថា៖ ដោយមើលឃើញពីតម្រូវការក្នុង ខែបួស រ៉ាម៉ាឌន របស់បងប្អូនខ្មែរឥស្លាម អ្នកមានលទ្ធភាព ត្រូវជួយអ្នកមិនមានលទ្ធភាព ហើយ ក៏ដូចជាទុក្ខលំបាក របស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល កម្ពុជាដូចគ្នា ហេតុនេះហើយ ក្នុងនាមជាបេក្ខភាពតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភ្នំពេញ សូមចូលរួម ផ្ដល់ការយកចិត្ដទុកដាក់សុខទុក្ខ ក្នុងខែបួសរ៉ាម៉ាឌន ដោយនាំយកអំណោយសប្បុរធម៌ បន្ដិចបន្ដួច មកចែកជូនបងប្អូន ដើម្បីយកទៅដោះស្រាយជីវភាព បានមួយរយះតូច ។ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើនតែងតែត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ សមាគមនានា បានចុះជួបសួរសុខទុក្ខ និងនាំយក អំណោយ សប្បុរស់ធម៌ ជាច្រើន ចូលរួមដោះស្រាយ ដើម្បីជួយសម្រួល នូវទុកលំបាក របស់បងប្អូននៅក្នុងគ្រួសារ បានមួយរយៈផងដែរ ។
លោកស្រី ម៉ាណា ណាវី បានបញ្ជាក់ថា៖ ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគ មន៍អ៊ីស្លាម មាន ភាពកក់កក្ដៅ និង រីកចម្រើនជា បន្ត បន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់ សាសនាអ៊ីស្លាម បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោ បាយល្អ ល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំ ទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញ្ញាតឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភា និងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ ៕ សំរិត