ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្នើឲ្យរដ្ឋបាលរាជធានី បង្កើតឲ្យមានច្រក ចេញ ចូលតែមួយនៅតាមខណ្ឌ និងរាជធានី ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ បានល្អថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានច្រក ចេញ ចូលតែមួយនៅតាម បណ្ដា ខណ្ឌ និងរាជធានី ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ បានល្អថែមទៀត ។ លោកស្រី បានស្នើបែបនេះខណៈ លោកស្រីបានចូល ជួបពិភាក្សាការងារជាមួយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចង់ដឹងពីការងារ មួយចំនួនពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីក៏បានសម្តែងការ កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើន ឲ្យមានច្រក ចេញ ចូលតែមួយនៅតាមខណ្ឌ និងរាជធានី ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អថែមទៀត ។ ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកស្រីបានដាក់ចេញជាសំណួរមួយចំនួនមកអាជ្ញាធររាជធានី ក្នុងនោះលោកស្រីបានចោទសួរលើបញ្ហា នៃការអនុវត្តតួនាទីភារកិច្ច រដ្ឋបាលរាជធានីភ្នំពេញដែលក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្ត ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៩ ខែឧសភា ។ លោក ឃួង ស្រេង បានថ្លែងការអរគុណចំពោះអង្គការ សហប្រជាជាតិ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយដោយឡែក រាជធានីភ្នំពេញមានភាពជាដៃគូដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ។ តាមរយៈដំណើរទស្សនកិច្ចនេះលោកជឿជាក់ថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរក្នុងការរួមចំណែកកែលម្អជីវភាព កាត់ បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពរដ្ឋ ស្របតាមគោលការណ៍សហសវត្សរ៍ និងកម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋារបស់ពិបាករបស់យើងខ្ញុំ ។

លោក ឃួង ស្រេង បានលើកឡើងពីការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់ រាជធានីភ្នំពេញនិងការកើនឡើងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ ទន្ទឹមនឹងនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ រដ្ឋបា លរាជធានីភ្នំពេញនៅបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីថែមទៀត ។

លោកស្រី រ៉ូណា ស្មីត ក្នុងឱកាសនោះដែរក៏បានថ្លែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបង្កើន ឲ្យមានច្រកចេញ ចូលតែមួយនៅ គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងបង្កើន ឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីភ្នំពេញ ដើម្បីបម្រើសេវាជូនពលរដ្ឋកាន់តែល្អប្រសើថែមទៀត ។ នេះគឺជាការអនុវត្ត នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ ។ បន្ថែមពីលើនេះទៀតលោកស្រី ក៏បានស្នើឲ្យមានការបញ្ចេញមតិឲ្យមានតុល្យភាពគ្នា ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាង ដោយយើងបានបង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឲ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញមតិ ។ លោកបន្តទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំឲ្យរាជធានី ខេត្តទូទាំងប្រទេសទាំងអស់បង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយនៅតាមបណ្ដារាជធានី ខេត្តរបស់ខ្លួនដើម្បីឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានតវ៉ា និងបានបញ្ចេញមតិ ៕ សំរិត


ចែករំលែក៖