ព័ត៌មានទាន់ហេតុការណ៍៖

ជន​មិន​ស្គាល់មុខយក​វ៉ាល្លីស​ចំនួន​៤ ទៅប្លុងចោល​ក្បែរ​ផ្ទះ​អភិបាលខេត្ត​កោះកុង​ ​បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រលឹម

ចែករំលែក៖

ខេត្ត​កោះកុង៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃទី​២ ​ខែឧសភា​ ឆ្នាំ​២០១៩ នៅលើ​ដី​ឡូ​តិ៍​មួយកន្លែងទល់​មុខផ្ទះ​លោកស្រី​ មិថុនា ភូ​ថង​​អភិបាលខេត្ត​កោះកុង​ ​​ស្ថិតនៅ​ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេ​ម​ភូមិន្ទ​ ។

ក្រោយពីទទួលបានព័ត៌មាន លោក​អធិការ​ក្រុង​ និង​ស្នងការ​នគរបាល​ បាន​ចាត់​កម្លាំង​ចុះមក​ទីតាំង​ពិនិត្យ​ភ្លាមៗ​តែម្តង ។ ​ តាមប្រភពនាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ នៃស្នការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា៖ លទ្ធផល​​នៃ​ការត្រួតពិនិត្យ​លើវ៉ាល្លីស​ចំនួន​៤ ​គឺ​ពុំមាន​សារធាតុ​ជាតិ​ផ្ទុះ​ ឬ​គ្រាប់​បែក​អ្វី​គួរឲ្យកត់សម្គាល់​នោះទេ គឺ​មានតែ​សម្លៀកបំពាក់​បុរស និង​នារី ព្រមទាំង​គ្រឿងសម្អាង​ខ្លួន​ប៉ុណ្ណោះ ។

​សមត្ថកិច្ច​ពុំទាន់​អាចសន្និដ្ឋាន​បាន​ភ្លាមៗ​ទេ​ថា វ៉ាល្លីស​ចំនួន​៤​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ពលរ​ដ្ឋ​ខ្មែរ ឬ​ជនបរទេស​នោះទេ ។ ​ក្រោយពីពិនិត្យរួច វ៉ាល្លីស​ទាំងនោះ ​៤​ខាងលើ​ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ ដើម្បី​ស្វែងរក​ម្ចាស់​មក​ទទួលយក​ទៅវិញ ។ ​

មូលដ្ឋាន​ខេត្តកោះកុង​ដែលជា​ខេត្ត​មួយ​មាន​ព្រំដែន​ក្បែរ​ប្រទេស​ថៃ ​គឺ​កម្រ​កើតមាន​ហេតុការណ៍​ឧក្រិដ្ឋកម្ម ​និង​ព្រហ្មទណ្ឌ​ធំៗ​ណាស់ ។ ​ដោយ​ខេត្ត​នេះ​មាន​ភូមិសាស្ត្រ​អំណោយ​ដល់​គ្រប់គ្រង​របស់​សមត្ថកិច្ច ​ទើប​ធ្វើឲ្យ​ជនសង្ស័យ​មួយចំនួន​ពុំ​ហ៊ាន​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ ៕ សសម


ចែករំលែក៖