ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ ដែលជាអតីតប្រធានាធិបតីនៃប្រទេសវៀតណាម ។
លោក ឡេ ឌឹកអាញ់ បានទទួលមរណភាព នៅថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ លោក បានទទួលមរណៈភាពក្នុងវ័យ៩៩ឆ្នាំ ដោយសារតែជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។
លោក ឡេ ឌឹកអាញ់ ជារដ្ឋបុរសវៀតណាមមួយរូប និងជាតួអង្គនយោបាយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរវៀតណាម និងប្រទេសកម្ពុជា ពីព្រោះលោកបានចូលរួមយ៉ាងសកម្ម ក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕