ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រចាំខែ ឧសភា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិកាលពីថ្ងៃទី ព្រហស្បតិ៍ ១៣រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២ខែ ឧសភា ឆ្នាំ២០១៩ ពិធីនេះ ប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាព លោកនាយឧត្តម សេនីយ៍ នាង ផាតរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រម ទាំងវត្តមាននាយ ទាហានមកពីស្ថាប័នកងឯក ភាពនានាចំណុះក្រសួង អគ្គមេបបញ្ជាការកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ដោយអនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្មវីធីការងារ ផែនការកែទម្រង់ (ខ.ភ.ម) រយះពេល៥ឆ្នាំ (២០១៥ -២០១៩) ក្រសួងការពារជាតិ ដាក់ចេញទិសដៅការងារដូចខាងក្រោម: បន្តកសាងពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យ ដើម្បីការ ពារអធិបតេយ្យ បូរណភាពទឹកដី សុខសន្តិភាព ជូនសង្គមជាតិ ព្រមទាំងចូលរួមទប់ស្កាត់ សកម្មភាពបទល្មើសផ្សេងៗតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែន ខុសច្បាប់ទៅវិញទៅមក ។ ទន្ទឹមនឹងនេះ បន្តកិច្ចសហប្រតិបត្តិការល្អ ថែមទៀតជាមួយប្រទេសជិតខាង និងដោះស្រាយបបញ្ហាផ្សេងៗដែលកើតឡើង ដោយសន្តិវិធី ។
ក្នុងរបាយការណ៍ខែមេសា និងដាក់ចេញទិសដៅ ខែឧសភា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិអានដោយលោកឧត្តមសេនី យ៍ឯក ចាន់ សារាងអគ្គលេខាធិការរង ក្រសួង ការពារជាតិ និងជានាយក នាយកដ្ឋានសរុប លើកឡើងពីចំណុចខ្លាំង ខ្សោយ និងវិធានការរបស់ក្រសួងលើការដឹកនាំបបញ្ជា ទទួល លទ្ធផលគាប់ប្រសើរ ត្រូវបានថ្នាក់ដឹកនាំ ស្ថាប័នពាក់ពាន់កោតសរសើរស្នាដៃនេះ និងតម្រង់ទិសតាម អ្វីដែលផ្តល់ផល ប្រយោជន៍ដល់សង្គម ។ ទប់ស្កាត់និងបង្ក្រាប ឲ្យបានដាច់ខាត សកម្ម ភាព ភេរវកម្មធានា មិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងក្នុងប្រ ទេសកម្ពុជា ជាដាច់ខាត ទោះក្នងតម្កៃណាត្រូវទប់ស្កាត់ឲ្យខាងតែបាន ។
ក្នុងកិច្ចប្រជុំនេះ លោក នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ និង បដិសេធ ចំពោះពាក្យចចាមអារ៉ាមដែលថា ក្រសួងការពារជាតិមានគម្រោងទម្លាក់សក្តិ ដែលព័ត៌មាននេះមិនមែនជាការពិតទេ សុំឲ្យនាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុ ជាក្នុងផែនការកែទម្រង់កងយោពលខេមភូមិន្ទ រយៈពេល៥ឆ្នាំ ២០១៥- ២០១៩ ។ ការកែទម្រង់ឋានន្តរសក្តិ ក្នុងកងយោធពលខេមរភូមិន្ទ មានផែន ការណ៍យុទ្ធសាស្រ្តយូរ អង្វែង ជាជំហានៗ ដើម្បីកសាងកងទ័ពមួយមាន គុណភាព និង ប្រសិទ្ធ ភាព ដឹកនាំ បញ្ជាឲ្យសមស្រប តាមការវិវឌ្ឍន៍ នៃសភាពការណ៍ជាតិ និងអន្តជាតិ ។ មិនមែនកាត់ ឬទម្លាក់សក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ ។ បន្ទាប់ពីស្ថាប័ន កងឯកភាព មានចំណាប់អារម្មណ៍ លើចំណុចសេសសល់ និងបំពេញបន្ថែមក្នុងរបាយការណ៍រួចមក គណៈ អធិបតី បានវាយតម្លៃពីសភាពការរួម ព្រមទាំងដាក់ចេញវិធាន ការនានាសំដៅពង្រឹងប្រៀបការពារជាតិ ឲ្យកាន់តែប្រសើរទ្វេឡើងថែមមួយកម្រិតទៀតផងដែរ ៕ សុខដុម