ព័ត៌មានទាន់ហេតុការណ៍៖

សាច់មាន់ និង​សាច់ជ្រូក​នាំ​ចូល​តាម​ច្រករបៀង​ជាង​១០០​គី​ឡូក្រាម​នៅ​ក្រុង​បាវិត​ត្រូវមន្ត្រីជំនាញចាប់យកដុតកម្ទេចចោល

ចែករំលែក៖

ខេត្ត​ស្វាយរៀង ៖ យ៉ាងហោចណាស់ ​សាច់​មាន់​ និង​សាច់​ជ្រូក​នាំ​ចូល​តាម​ច្រករបៀង ប្រមាណ​ជាង​១០០​គី​ឡូក្រាម​ដែល​ត្រូវបាន​ឈ្មួញ​លួច​បង្កប់​នាំចូល​ ត្រូវបាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបា​ល​ក្រុង​បាវិត​ ​ឃាត់​ចាប់​យក​ទៅ​ដុត​កម្ទេច​ចោល កាលពី​ព្រឹកថ្ងៃទី ២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ​ស្ថិតក្នុង​ច្រករបៀង​កៃ​មែ​ ក្បែរសាលាក្រុងបាវិត ។

​យោងតាមប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញបានឲ្យដឹ​ង​ថា ​ដោយ​មាន​ការសង្ស័យថា​ មាន​អ្នក​លួច​បង្កប់​នាំចូល​នូវ​មុខ​ទំនិញ​ ដែល​ច្បាប់​ហាមឃាត់​នោះ​ ទើប​មន្ត្រី កសិកម្ម​ និង​មន្ត្រី​បសុពេទ្យ​នៅ​ក្រុង​បាវិត​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ បាន​​ឃាត់​បុរស​ម្នាក់​ ដែលជា​អ្នក​ដឹក​ទំនិញ​ចេញ ​ចូល​ តាម​ច្រករបៀង​កៃ​មែ​ ឈ្មោះ​ ថោង នី ដោយ​បាន​ឆែកឆេរ​ និង​ចាប់​បាន​សាច់មាន់​ស្រស់​ចំនួន​៩៥​គីឡូក្រាម​ និង​គ្រឿង​ក្នុង​ជ្រូក​ចំនួន ​៦៥ ​គីឡូក្រាម ដោយ​បាន​ដឹក​ចូល​ខុសច្បាប់ពីប្រទេសវៀតណាម នៅផ្លូវលោក ហ៊ុន ណេង ជាប់​នឹង​សាលាក្រុង​បាវិត​ ។ ​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា ៖ នៅ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​ឲ្យបុរស​ខាងលើ​ត្រូវបញ្ឈប់​ជា​បន្ទាន់​នូវ​ការដឹក​សាច់​ខុស់ច្បាប់​ចូល​មក​ទៀត​តែ​ត្រូវ ដកហូត​គ្រឿងក្នុង​ជ្រូក​ចំនួន​៦៥​គីឡូក្រាម ​ដែល​សង្ស័យ​ថា ខូច​គុណភាព​ដុត​កម្ទេច​ចោចោលតាមលតាមនីតិវិធីរបស់ពេទ្យសត្វផងដែរ ៕ យឹម សុថាន


ចែករំលែក៖