ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល ខណ្ឌដូនពេញ ចាប់បញ្ជូនជនអនាថាចំនួន១៥នាក់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាល ខណ្ឌដូនពេញ ចាប់បញ្ជូនជនអនាថាចំនួន១៥នាក់(ស្រីចំនួន៧នាក់) ដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់នៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ។

ប្រតិបត្តិការ ដែលដឹកនាំដោយលោក យស យុទ្ធី អភិបាលរង ខណ្ឌ តាមបញ្ជារបស់លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារ ខណ្ឌ ចុះប្រមូលជនអនាថាដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់អាស្រ័យនៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ នាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បត៍ ១៣រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ។

ជាលទ្ធផល រដ្ឋបាល ខណ្ឌដូនពេញ បានប្រមូលជនអនាថាសរុបចំនួន១៥នាក់ ស្រីចំនួន៧នាក់ ក្នុងនោះមានកុមារចំនួន២នាក់ ស្រីម្នាក់ ហើយបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីអប់រំណែនាំ និងបង្ហាត់បង្រៀន ទៅតាមវិទ្យាជីវៈដោយស្ម័គ្រចិត្តរៀងៗខ្លួន ៕ ជ្រោយពេជ្រ


ចែករំលែក៖