ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស​ម្នាក់​បានស្លាប់​ ដោយសារតែ​ស្ទួច​ម៉ាស៊ីន​ខូច យកទៅជួសជុលរអិលម៉ា​ស៊ីនធ្លាក់កៀបជាប់ និងជញ្ជាំងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ បុរសជនជាតិបរទេសម្នាក់បានស្លាប់ ដោយសារតែធ្វេសប្រហែស ស្ទូចយកម៉ាស៊ីនខូចប្រុងជួសជុល ប៉ុន្តែត្រូវកៀបជាប់ជាមួយជញ្ជាំងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករ និងអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមរបាយការណ៍របស់នគរបាលស្រុកសំរោងទងបានឲ្យដឹងថា មានករណីជនជាតិ ឥណ្តូនេស៊ីម្នាក់បានស្លាប់ ដោយសា​ រតែការឆ្វេសប្រហែស​ស្ទួច​ម៉ាស៊ីន​រថយន្តដែល​ខូចនោះដើម្បីយកទៅជួស​ជុល​ ដាក់លើរថយន្ត ប៉ុន្តែជាអកុសលបានរអិលម៉ា​សុី​ននោះថយក្រោយ ក៏កៀបជាប់ និងជញ្ជាំងរថយន្តបានស្លាប់ភ្លាមៗមួយរំពេច​ នៅចំណុចក្រុមហ៊ុនកិនថ្មរយីហោ (HTTK)ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់​ឲ្យដឹងពីជំនាញនគរបាលខេត្ដ​ និងនគរ​ បាលស្រុកសំរោងទង​ ជនរងគ្រោះមានឈ្មោះ SAHID ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរ​បរ ជាងជួសជុលម៉ាស៊ីន ជនជាតិឥណ្ឌូនេស៊ី ។ នគរបាលបន្តថា នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានប្រើឲ្យឈ្មោះ ផន ផល្លា ភេទប្រុស អាយុ ២២ ឆ្នាំ បើករថយន្តចាំដឹកម៉ាស៊ីនដែលខូចនោះយកទៅដាក់ក្នុងរោងជាង ដើម្បី ជួសជុលដោ​យមានឈ្មោះ ឃឹម សៀ​ ហៅយុង​ ភេទប្រុសអា​យុ ៤២ ឆ្នាំ​ អ្នកបើកគ្រឿងចក្រ (អាអ៊ិច)ស្ទូចម៉ាស៊ី​ន ដាក់លើរថយន្ត ហើយជនរងគ្រោះ និងឈ្មោះ សូ ថា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ កម្មករ អ្ន​ក​រៀបចំស៊ីញ៉ូ ស្ទួច​ម៉ាស៊ីនដាក់លើរថយន្តឲ្យបាន ត្រឹមត្រូ​វផងនោះ ។ ក្រោយមកជនរងគ្រោះប្រើឲ្យឈ្មោះ សូ ថា ចុះពីលើរថយន្តវិញ ដោយជនរងគ្រោះជា អ្ន​កឈ​រទប់ ម៉ាស៊ីនម្នាក់ឯងនោះទេ ពេលដល់ក្នុងរោងជាងឈ្មោះ សូ ថា បានឡើងលើរថយន្តយកខ្សែកាប្លិ៍ កៅឡាក់ បំរ៉ុង ស្ទួចម៉ាស៊ីនចុះស្រាប់តែ ឃើញ ជ​ន​រងគ្រោះ កៀបម៉ាស៊ីនជាប់ផ្ទុប និងជញ្ជាំងរថយន្ត បណ្តាលឲ្យស្លាប់បាត់ទៅហើយ ។

ក្រោយពីការពិនិត្យ និងស្រាវជ្រាវស៊ើបអង្កេត ក​រណីគ្រោះថ្នាក់ខាងលើនេះ​ពីជំនាញកោសល្យវិច័យ និងវិទ្យាសាស្ត្រខេត្តការស្លាប់របស់ជនបរទេសនោះ បណ្ដាលមកពីកត្ដាឆ្វេ​សប្រ​ហែស​ពីជនរងគ្រោះ “​ ម៉ាស៊ីនរអិ​លមកកៀបជាប់ និងជញ្ជាំ​ង​រថយន្ត”​ បច្ចុប្បន្ន​សាក​សព​បានប្រគល់ជូនជំនាញដើម្បីចាត់ចែងតាមនី​តិវិ​ធី​ ជូនក្រុម​គ្រួសារ​ និងសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖