ភ្នំពេញ៖ តុលាការ កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ បានសម្រេចចោទប្រកាន់លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាផ្លូវការ ពាក់ព័ន្ធការបាញ់ចំនួន៥គ្រាប់ នៅខណ្ឌច្បារអំពៅ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា”តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាប់ពីបទ ប៉ុនប៉ងមនុស្សឃាតនិងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត”។
បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊េីបសួរ ដេីម្បីចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
មាត្រា២៧នៃក្រមព្រហ្មទណ្ឌ ចែងថា”ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះ ត្រូវបានបំពេញ ៖
-ចារីបានចាប់ផ្ដើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដេីម្បីប្រព្រឹត្តបទល្មើស និង ចារីមិនបានបញ្ឈប់អំពើរបស់ខ្លូនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬ អាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លូន ។
អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដេីម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្ដើមអនុវត្តទេ ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ”។
មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ចែងថា”អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រេីអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាតកម្មគិតទុកជាមុន)ដល់មាត្រា២០៥(បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ)នៃក្រមនេះ គឺ ជាឃាតកម្ម ។
ឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ៕ ចេស្តា