ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យ៥នាក់ ក្នុងនោះមានស្រ្ដីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន និងបញ្ជូនទៅតុលាការ នៅថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបង្ក្រាបបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនគរបាលក្រុងសៀមរាប នៅចំណុចរោងសិប្បកម្មឈើ ស្ថិតនៅក្រុមទី១ ភូមិតាវៀន សង្កាត់ សលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១-ឈ្មោះ យ៉ាន់ ត្រាហៅភក្រភេទប្រុស ឆ្នាំកំណើត១៩៩៧ មុខរបរជាងបាញ់ថ្នាំឈើ ទីលំនៅ ភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងខេត្តសៀម រាប រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ មានសារធាតុ ញៀនក្នុងខ្លួន ។ ២-ឈ្មោះ ថក់ ចាន់ថៃភេទប្រុស ឆ្នាំកំណើត១៩៩៥មុខរបរជាងឈើទីលំនៅ ភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀម រាប ចាត់ចែង និងប្រើប្រាស់ មានសារធាតុ ញៀនក្នុងខ្លួន ។ ៣-ឈ្មោះ ថូ ពិសីភេទស្រីឆ្នាំកំណើត ២០០២ មុខរបរគ្មាន ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ចាត់ចែង និងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន ។ ៤-ឈ្មោះ ទី ភក្តីភេទប្រុស ឆ្នាំកំណើត ២០០៣មុខរបរជាងឈើទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀម រាប ចាត់ចែង និងប្រើប្រាស់ មានសារធាតុ ញៀនក្នុងខ្លួន ។ ៥-ឈ្មោះ លាង ចាន់ម៉េងភេទប្រុស ឆ្នាំកំណើត ២០០០មុខរបរជាងឈើទីលំនៅ ភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុង ខេត្តសៀម រាប ចាត់ចែង និងប្រើប្រាស់ មានសារធាតុ ញៀនក្នុងខ្លួន ។

ក្រោយឃាត់ខ្លួនបានដកហូតវត្ថុតាង មាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៧កញ្ចប់ ស្មើនឹងទម្ងន់ ១,៦ក្រាម ទាំងសំបក ឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ដាវដែកចំនួន០១ ដើម ទូរស័ព្ទដៃចំនួន៤គ្រឿង ។

សមត្ថកិច្ចឲ្យដឹងថា នៅព្រឹកថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖