ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចគោ ត្រូវម្ចាស់រកឃើញ ហៅសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ដែលជាចោរលួចគោ ត្រូវបានសមត្ថកិច្ច តាមចាប់បាន ក្រោយពីបានធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋអស់រយៈពេល៥ថ្ងៃមកហើយ ។ ការឃាត់ ខ្លួនចោរលួចគោនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង៧ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សំ កុសល្យ ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិដំណាក់ស្មាច់ ឃុំវាលវង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ម៉ោង១៥ នាទីនៅតំបន់ក្រោលគោ ស្ថិតក្នុងភូមិខ្សាច់សរ ឃុំ ក្រាំងល្វា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ ឆ្នាំង ជនសង្ស័យបានចូលលួចគោ របស់ប្រជាពលរដ្ឋឈ្មោះ ទ្រី ចំរើន ភេទប្រុស អាយុ៥១ ឆ្នាំ នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន ជយ័ ។ ក្រោយពីបានបាត់ ជនសង្ស័យយកគោទៅលាក់ទុក រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានដឹកគោដែលលួចបានបម្រុងយកទៅលក់ តែត្រូវម្ចាស់គោ ដែលកំពុងដើររកបានប្រទះឃើញ បានឃាត់ និងហៅសមត្ថកិច្ចបានឃាត់ខ្លួនតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖