ព័ត៌មានទាន់ហេតុការណ៍៖

ការស្លាប់បុរសម្នាក់នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍នគរបាលអូស្មាច់យ៉ាងអាថ៌កំបាំង​ គ្រួសារសុំអំពាវនាវដល់សម្ដេចតេជោហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ​ ជួយផ្ដល់យុត្តិធម៌

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ការស្លាប់បុរសម្នាក់យ៉ាងអាថ៌កំបាំងបំផុត នៅក្នុងបន្ទប់ឃុំខ្លួន ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ។

សពរងគ្រោះឈ្មោះ ធូ​ ហាត ភេទប្រុស អាយុ​៣៧ ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ​ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ម្ដាយឈ្មោះ ប៉ាល់​ ភិន​ អាយុ៥៦ ឆ្នាំ ជាស្រីមេម៉ាយ និងមានកូន​ ចំនួនពីរនាក់ ទី១ ឈ្មោះ​ ធូ​ ហាត​ អាយុ៣៧ ឆ្នាំ ដែលបានស្លាប់ ទី២ ឈ្មោះ ធូ​ ហៀត ភេទប្រុស អាយុ​ ២៨ ឆ្នាំ​ រស់នៅភូមិក្រសាំង​ ក្រសាំងសង្កាត់បុស្បូវ ក្រុងសំរោង ។

ក្រុមគ្រួសារសាសព ដែលបានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍បគរបាលរដ្ឋបាលសង្កាត់អូស្មាច់បានសូមអំពាវនាវ​ សូមឲ្យ សម្ដេចតេជោ​ ហ៊ុន សែន​ និងសម្ដេចក្រឡាហោម ស ខេង ​ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ជួយផ្ដល់យុត្តិធម៌ ជូនដល់គ្រួសារគាត់ផង ដែលកូនរបស់គាត់បានស្លាប់អត់ដឹងអំពីមូលហេតុនៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់​ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ។

ក្រុមគ្រួសារសពបានបញ្ជាក់ថា ប៉ូលិសប៉ុស្ដិ៍ស្បូវបានទូរសព្ទ័តាមរយះអនុភូមិបុស្បូវ ឲ្យក្រុមគ្រួសារសពចាំទទួលសពនៅវត្ដ និងបូជាតែម្ដង​ តែសាច់ញាតមិនព្រម ក៏រថយន្ដសាមុយដឹកមកផ្ទះ ដើម្បីធ្វើបុណ្យ ។ ពេលដឹកសពដល់ផ្ទះខាងប៉ូលិសបានយកប្រាក់២០ម៉ឺនរៀលចូលបុណ្យ ។

រឿងស្លាប់របស់បុរសខាងលើមិនដឹងថា បណ្ដាលមកពីមូលហេតុអ្វីឡើយ ដោយ​លោក ជ័យ វាសនា​ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអូស្មាច់ ព្យាយាមលាក់បាំងការពិត ដោយលោកបានបំភ្លឺតាមទូរសព្ទ័ថា លោកមិនបានដឹងរឿងអ្វីទាំងអស់ ព្រោះមិនមានហេតុការណ៍មនុស្សនៅ នឹងប៉ុស្ដិ៍របស់លោកទេ ។

ដោយសារតែការស្លាប់មនុស្សម្នាក់យ៉ាងអាថ៌កំបាំង អត់មានមូលហេតុ និងមិនមានការទទួលខុសត្រូវទើប ក្រុមគ្រួសារមិនអស់ចិត្ត ក៏បានសូមអំពាវនាវ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ព្រមទាំងសម្ដេចក្រឡាហោម ស ខេង ​ និងអគ្គស្នងការនគរបាលជាតិ​ នាយឧត្ដមសេនីយ៍ នេត​ សាវឿន​ ជួយរកយុត្តិធម៌ ជូនដល់ក្រុមគ្រួសាររបស់គាត់ផង ៕ ប៉ែន​ នួន


ចែករំលែក៖