ភ្នំពេញ ៖ ជនសង្ស័យមានគ្នា៤នាក់ បានធ្វើសកម្មភាពចូលលួចយកគ្រឿងសមុទ្រ ខណៈដែលជនរងគ្រោះដេកលង់លក់ ក្នុងផ្ទះ អ្នកជិតខាងឃើញស្រែកប្រាប់ ចេញមកទាន់ ចាប់បានម្នាក់ រត់រួច៤នាក់ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ សែម ចាន់វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ ចំណែកបក្ខពួក៤នាក់ទៀតរត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះឈ្មោះ ឡុង សេងថៃ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ លក់គ្រឿងសមុទ្រ បាត់បង់អស់ក្តាមសមុទ្រ៥គីឡូក្រាម និងគ្រឿងសមុទ្រផ្សេងទៀត ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ច្រើនលើកច្រើនសារហើយ ក្រុមជនសង្ស័យ ខាងលើ ធ្វើសកម្មភាពចូលលួចគ្រឿងសមុទ្រ ដែលគាត់ ក្លាស្សេ ក្នុងធុង កេស នៅបរិវេណផ្ទះ មកដល់ព្រឹកថ្ងៃទី០៦ ខែឧសភា នះ បន្ទាប់ពីអ្នកក្បែរខាងឃើញស្រែកប្រាប់ ថាមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពលួចគ្រឿងសមុទ្រ ដឹងខ្លួន ងើបចេញមក តាមទាន់ចាប់មបានម្នាក់ រត់គេចខ្លួនបាត់៤នាក់ ។
ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួននាំទៅប៉ុស្តិ៍ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕ សុខាសែនជ័យ