ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួន នៅនឹងដើមតាសេកខាងក្រោយផ្ទះ ផ្អើលគ្រួសារទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀ៖ មានការស្រែកទ្រហ៊ោយំ ពីសំណាក់ក្រុមគ្រួសារ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសាកសពភ្លាមៗ ខណៈដែលប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួននៅ និងដើមតាសេកខាងក្រោយផ្ទះ ចម្ងាយប្រមាណ២០ម៉ែត្រ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅវេភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចស្រុកកម្លាំងប៉ុស្ដិ៍រដ្ឋបាលគ្រូពេទ្យជំនាញបាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងពិនិត្យសាកសពភ្លាមៗ ។

ប្រភពបន្តថា សាកសពដែលប្រទះសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ ម៉ៅ វ៉េត អាយុ៥២ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ឪពុកគាត់មានជំងឺប្រចាំកាយយូឆ្នាំមកហើយដោយត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនធូរស្រាលសោះ ណាមួយថវិកា មិនមានគ្រប់គ្រាន់ចេះតែទុកទៅ ។

ប្រភពបន្តថា មុនកើតហេតុបាត់ឪពុកមិនឃើញនៅផ្ទះ ខណៈយប់ជ្រៅទៅហើយ ណាមួយដោយកូនៗ មានការព្រួយបារម្ភ ក៏នាំគ្មាដើររក ស្រាប់តែប្រទះឃើញចងក សម្លាប់ខ្លួននៅនឹងដើមតាសេកខាងក្រោយផ្ទះ ចម្ងាយប្រមាណ២០ម៉ែត្រ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួច ក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះមិនមានស្លាកស្នាម សម្គាល់ជារឿងឃាតកម្មអ្វីនោះទេ ៕ យឹម សុថាន


ចែករំលែក៖