ភ្នំពេញ ៖ ជួបជាមួយ Oun Smart (អូនស្មាត) ដែលជាមនុស្សយន្តជំនួយការ ដែល និងផ្តល់នូវភាពរំភើបរីករាយផ្សេងៗនៅ Smart Shop តាមរយៈការសម្តែងនូវការស្វាគមន៍ដល់អតិថិជន និងជួយឆ្លើយសំណួរមូលដ្ឋានផ្សេងៗ ។ ការប្រកាសនេះបានធ្វើឡើងកាលពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ក្រោយពីត្រូវបានដាក់បង្ហាញនៅឯ Smart Shop លើផ្លូវមុន្នីវង្ស Oun Smart ដែលគឺជាមនុស្សយន្តមានមុខមាត់ស្រដៀងមនុស្សដំបូងគេ ដែលត្រូវបានប្រើប្រាស់ជាមួយ និងសមត្ថភាពបែបនេះ នៅកម្ពុជា និងប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ និងជួយដល់អតិថិជនទាក់ទង និងព័ត៌មានអំពីផលិតផល តាមរយៈការប្រើសំឡេង ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា យើងពិតជារំភើបណាស់ក្នុងការផ្តល់ឲ្យអតិថិជន Smart Shop របស់យើង នូវបទពិសោធដ៏ពិសេសតែមួយនេះ ដោយយើងសង្ឃឹមថា វា និងផ្តល់ការកម្សាន្ត ក៏ដូចជាលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើន ស្រឡាញ់បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ដូចដែលយើងមាននៅក្រុមហ៊ុន Smart ។ បច្ចេកវិទ្យាកំណត់អត្តសញ្ញាណមុខមាត់ អនុញ្ញាតឲ្យមនុស្សយន្ត Oun Smart សម្តែងនូវការស្វាគមន៍ដល់អតិថិជន តាមរយៈការហៅឈ្មោះរបស់ពួកគាត់ ហើយនៅពេលខាងមុខ លោកអ្នក និងឃើញថា មនុស្សយន្តនេះ និងមានអន្តរទំនាក់ទំនងកាន់តែច្រើនបន្ថែមទៀត ក្រោយពីយើងអភិវឌ្ឍសមត្ថភាពរបស់វា» ។
លោក Stjepan Udovicic ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានបញ្ជាក់បន្ថែមថា៖ «យើងពិតជាមានមោទនភាពណាស់ដែលមានក្រុមការងារមួយប្រកបដោយការប្តេជ្ញាចិត្តដ៏ខ្ពស់ ក្នុងការជួយអភិវឌ្ឍ Oun Smart ។ នៅ ថ្ងៃនេះ អ្នកទាំងអស់គ្នាបានឃើញពីកម្រិតសក្តានុពលដែលអន្តរកម្មឌីជីថល អាចត្រូវបានអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងផ្តល់ការរីករាយកាន់តែខ្លាំង! ខ្ញុំពិតជាចង់ចាប់ផ្តើមធ្វើឲ្យ Oun Smart កាន់តែមានភាពស៊ាំទៅ និងបរិស្ថានជុំវិញ ហើយជាការរំពឹងទុក អាចនិយាយភាសាខ្មែរបានក្នុងពេលឆាប់ៗ» ។
មនុស្សយន្តនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Softbank Robotics និងដំណើរការប្រាជ្ញាសិប្បនិម្មិតដោយក្រុមហ៊ុន CouldMinds ហើយបើយោងទៅតាមពួកគេ បានឲ្យដឹងថា ៖ «មនុស្សយន្តនេះត្រូវបានកែច្នៃយ៉ាងពិសេសដើម្បីទាក់ទងជាមួយ និងមនុស្ស តាមរយៈការសន្ទនា ។ មនុស្សយន្តមូ៉ឌែលនេះ មានសមត្ថភាពធ្វើជាជំនួយការម្នាក់ ដែលអាចកត់សម្គាល់មុខ និងអារម្មណ៍ជាទូទៅរបស់មនុស្ស ដើម្បីស្វាគមន៍ ប្រាប់ព័ត៌មាន និងធ្វើឲ្យមនុស្សមានការរីករាយតាមវិធីសាស្ត្របែបច្នៃប្រឌិតថ្មីមួយ» ។
ក្រោយពីដាក់ឲ្យដំណើរការជាផ្លូវការនេះ Oun Smart និងចាប់ផ្តើមបម្រើ និងផ្តល់ការរីករាយដល់អតិថិជន នៅកម្ពុជា នៅឯ Smart Shop ផ្លូវមុន្នីវង្ស និង Smart Shop នៅផ្សារទំនើប Exchange Square ។
គួរបញ្ជាក់ដែរថាក្រុមហ៊ុន Smart Axiata ផ្ទាល់បានតាំងនាមខ្លួនផ្ទាល់ជាម្ចាស់ជើងឯកផ្នែកឌីជីថលប្រចាំកម្ពុជា តាមរយៈផលិតផលបែបច្នៃប្រឌិតថ្មីៗជាច្រើន សេវាឌីជីថល បច្ចេកវិទ្យាទំនើប និងការមានតួនាទីដ៏សកម្មរបស់ខ្លួន ក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងតែរីកចម្រើនរបស់កម្ពុជា ដូចជាការផ្តល់មូលនិធិក្នុងកម្មវិធីសហគ្រិនបច្ចេកវិទ្យា បណ្ដុះបណ្ដាលអ្នកដឹកនាំឌីជីថល ខណៈពេលដែលក្រុមហ៊ុនក៏វិនិយោគលើអាជីវកម្មទើបបង្កើតថ្មីក្នុង ស្រុក ផងដែរ ដែលក្រុមហ៊ុនជឿជាក់ថា និងចូលរួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕ វឌ្ឍនា