ព័ត៌មានទាន់ហេតុការណ៍៖

ឡាន​​ចត​នៅស្ងៀម​សោះ​ ម៉ោង​៣​រំលងអធ្រាត្រ​ បុរសសង្ហា​រម្នាក់ បើក​ម៉ូតូ​ទៅ​បុក​ឡាន​គេ​ដល់​លើចិញ្ចើម​ផ្លូវ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ លើផ្លូវអូរឈើទាល ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ ម៉ូតូម៉ាក HONDA MSX​មួយ​គ្រឿង​ ពណ៌ក្រហម+ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ1DD-7077 បើកបរដោយឈ្មោះ CHIN YUNG SHENG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ បុគ្គលិកកាស៊ីណូ SV ស្នាក់នៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីជើងទៅត្បូង បានបុក​ រថយន្ត១គ្រឿងម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2AM-9160 ដែល​ម្ចាស់​បាន​ចត​ស្ងៀម​ នៅលើជាយផ្លូវ ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសជើងស្តាំ អ្នកបើកបរម៉ូតូ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖