ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក សូ សុវណ្ណឌី និងលោក វរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំនាយ នាយទាហានរង ក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ត្រី ឈុន ប៊ុនថៃ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដល់គេហដ្ឋានរបស់សពនៅភូមិ.ឃុំពន្លៃ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព ដោយអាការៈជំងឺត្បៀតសរសៃឈាមខួរក្បាល ។
គួររំលឹកផងដែរ៖ លោក វរសេនីយ៍ត្រី ឈុន ប៊ុនថៃ អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជានាយរងសេនាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ហើយបានទទួលមណភាព នៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ខណៈក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យប្រទេសវៀតណាម កន្លងមកនេះ ។
លោកវរសេនីយ៍ត្រីឈុន ប៊ុនថៃ បានដួលនៅក្បែលំឋានរបស់លោក ខណៈគាត់កំពុងមានអាការៈជំងឺត្បៀតសរសៃឈាម បានសន្លប់បាត់បង់ស្មាតីនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ កន្លងមកម្ល៉េះ ។ នេះបើតាមការបញ្ជាក់ពីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ៕ បុឹម ពិន