ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗក៏លេចមុខ សាទរខួប១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ។ ក្រៅពីវត្តមានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញមានមុខមាត់ គេក៏ឃើញវត្តមានតារាប្រុស ស្រី ល្បីឈ្មោះ ជាច្រើនបង្ហាញមុខក្នុងឱកាសនោះផងដែរ ។

ខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ។ ទន្ទឹមការប្រារព្ធពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយនោះ ក៏ និងមានពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ ។ គេសង្កេតឃើញមានវត្តមានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង, អ៊ឹង សុខលី និងកញ្ញា ឱក សុគន្ធកញ្ញា, អ្នកនាង ពេជ្រ សោភា, ឆន សុវណ្ណរាជ, ខេម, ករុណា ពេជ្រ, ឱកញ៉ា ឡេង ណាវ៉ាត់ត្រា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀត ។

គួរបញ្ជាក់ដែរថា ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ៕ វឌ្ឍនា


ចែករំលែក៖