ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម បង្កើនការវាយប្រហារទៅលើទីតាំងយោធារុស្ស៊ីនៅស៊ីរី​

ចែករំលែក៖

ទីតាំងយោធារបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ក្លាយជាគោលដៅវាយប្រហារ របស់ក្រុមភេរវកម្ម ហើយការវាយប្រហារ ធ្វើឡើងដោយមីស៊ីលបាញ់ពីចម្ងាយ ។ ពេលថ្មីៗ ក្រុមភេរវកម្មបានបាញ់មីស៊ីល​ជិត​៤០គ្រាប់ ទៅលើទីតាំង រុស្ស៊ី ហើយកាលពីរសៀលថ្ងៃទី​៨ ខែឧសភា ទីតាំងរុស្ស៊ីបន្តរងការវាយប្រហារ ដោយមីស៊ីល​ជាច្រើនគ្រាប់ទៀត​។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងយោធា Khmeimim របស់រុស្ស៊ី​នៅក្នុងប្រទេសស៊ីរីរងការវាយប្រហារដោយមីស៊ីល ដល់ទៅ​១២ដើម ប៉ុន្តែមីស៊ីលទាំងនោះ ត្រូវប្រពន្ធការពាររបស់រុស្ស៊ីវាយស្ទាក់ដោយជោគជ័យ ។

សារព័ត៌មាន​RT ​បានផ្សាយថា ក្រសួងការពារជាំតិរុស្ស៊ីបានប្រកាសថាទីតាំងនៅស្រុក​ Khmeimim ​ប្រទេសស៊ីរី​កាលពីថ្ងៃទី ៨ខែឧសភា​រងការវាយប្រហារដោយមីស៊ីលដល់ទៅ​១២គ្រាប់​ ប៉ុន្តែត្រូវបំផ្លាញទាំងអស់ដោយប្រពន្ធការពាររបស់រុស្ស៊ី ។ មីស៊ីលខាងលើបានបាញ់ចេញពី​តំបន់​ Idlib ​ដែលគ្រប់គ្រងដោយក្រុមភេរវកម្ម Hayat Tahrir al-Sham មានទំនាក់ទំនងជាមួយ ក្រុមអាលកៃដា

លោក Viktor Kupchishin មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា មីស៊ីលទាំងនោះបាញ់នៅរសៀលថ្ងៃទី​៨ខែឧសភា ប៉ុន្តែមិនបណ្តាលឲ្យខូចខាតនោះឡើយដោយត្រូវមីស៊ីលការពារបាញ់ទម្លាក់ទាំងអស់​។ មិនតែប៉ុណ្ណោះរុស្ស៊ីបានដឹងពីទីតាំងបាញចេញមីស៊ីលខាងលើ ក៏បានបើកការវាយប្រហារកម្ទេចទីតាំងក្រុមភេរវកម្មតែម្តង​។

ពេលកន្លងមកថ្មីៗ ក្រុមភេរវកម្ម​ក៏បានបើកការវាយប្រហារដោយមីស៊ីល​៣៦គ្រាប់ទៅលើ​ទីតាំង Khmeimim ផងដែរ ។ ប៉ុន្តែប្រព័ន្ធការពារដ៏ទំនើបរបស់រុស្ស៊ី គឺ​ Pantsir និង​ Tor-M1 ​បានបាញ់កម្ទេច​២៧ដើម​ក្នុងចំណោមនោះ។

ទីតាំងយោធារបស់រុស្សីនៅក្នុងទឹកដីស៊ីរីក្លាយជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម ។ ទាំងនោះហើយបានជារុស្ស៊ីបង្កើនសមត្ថភាពការពារ ដោយដាក់ប្រពន្ធមីស៊ីកការពារទំនើបៗជាច្រើន​៕


ចែករំលែក៖