ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូជិះឡើងលើសួនច្បារចំនួន០៨ គ្រឿង ត្រូវបានកម្លាំងប្រជាការពារខណ្ឌ ប្រមូលយកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដោយទុករយៈពេល១សប្តាហ៍ ជាការព្រមាន…

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូចំនួន៨ គ្រឿង ត្រូវបានលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ កម្លាំងប្រជាការពារខណ្ឌដូនពេញ គ្រប់គោលដៅបន្តធ្វើការស្ទាក់ចាប់អ្នកជិះម៉ូតូដែលបានជិះឡើងលើសួនច្បារសាធារណៈ លើការ៉ូឡា និងតាមបណ្តោយផ្លូវថ្មើជើង តាមសួនមាត់ទន្លេ ។

ហេតុការណ៍ឃាត់អ្នកដែលជិះម៉ូតូឡើងលើសួនច្បារសាធារណៈ លើការ៉ូឡា និងតាមបណ្តោយផ្លូវថ្មើជើងនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជាលទ្ធផល៖ រដ្ឋបាលខណ្ឌដូនពេញ បានធ្វេីការឃាត់ម៉ូតូដែលជិះឡើងលើសួនច្បារ សរុបចំនួន ០៨គ្រឿង យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងរក្សាទុកនៅសាលាខណ្ឌ រយៈពេល ០១សប្តាហ៍ ទុកជាការព្រមាន តែមិនផាកពិន័យជាប្រាក់នោះឡើយ ៕ស តារា


ចែករំលែក៖