ព័ត៌មានទាន់ហេតុការណ៍៖

សិស្សស្រីដួលសន្លប់៨នាក់មកពីអាកាសធាតុក្តៅខ្លាំងបានធូរស្បើយវិលត្រឡប់ទៅផ្ទះអស់ហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អាកាសធាតុរាំងស្ងួតឡើងកម្ដៅខ្លាំងខុសពីធម្មតាធ្វើឲ្យកើត មានហានិភ័យ នឹងប៉ះពាល់សុខភាពសត្វ លោកដែលអាចប្រឈមនឹងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សគ្រប់រូប។ ជាក់ស្ដែងសិស្សសាលាអនុវិឡាល័យស្រែក្រសាំង៨នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ខណៈ កំពុងឈរគោរពទង់ជាតិរួច នឹងក្រោយ ពេលគោរពទង់ជាតិ ចូលថ្នាក់ រៀន តែមិនបានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង១៥នាទី ថ្ងៃពុធ ៥កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ នឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នុង អនុវិទ្យាល័យស្រែក្រសាំង ស្ថិតក្នុងភូមិ ស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀម បូក ខេត្តស្ទឹងត្រែង។

លោកគ្រូ ធី និនធីតា នាយកសាលា អនុវិឡាល័យស្រែក្រសាំង បានបញ្ចាក់ ប្រាប់អ្នកសារព៍ត៌មាននៅរសៀលថ្ងៃទី៨ ខែឧសភា នេះថាហេតុការណ៍ដែលធ្វើឲ្យសិស្សឌួលសន្លប់ មកពីក្តៅខ្លាំងធ្វើឲ្យកូនសិស្សមិនអាច ទ្រាំនឹងកំដៅថ្ងៃមិនបានទើបធ្វើឲ្យដួលសន្លប់ ដោយមិនដឹងខ្លួនខណៈ សិស្សម្នាក់កំពង់ឈរៗ គោរពទង់ជាតិ នឹង ស្តាប់ការផ្សព្វផ្សាយជំរឿនរបស់នគរ បាល ប៉ុស្តិ៍ ឃុំស្រែ ក្រសាំង។ ពេលនោះស្រាប់តែសិស្សម្នាក់ដួលលសន្លប់តែម្តងតែបាន ជួយសង្គ្រោះពីលោកគ្រូអ្នកគ្រូ នឹងសិស្សៗដូចគ្នាបានធូរស្បើយឡើងវិញ។

លោកបន្តទៀតថាៈ ក្រោយមកក៍បំបែកជួរចួលថ្នាក់រៀងៗខ្លួនតែបានមួយស្របក់ ស្រាប់មានសិស្សប្រុសស្រីដួលសន្លប់ជា បន្តបន្តបន្ទាប់ ជួយលែងបាន រហូតដល ់៨ នាក់ ទើបមានការភ្ញាក់ផ្អើល រួចបញ្ចូនទៅ សង្គ្រោះភ្លាមៗ នៅមណ្ឌលសុខភាពស្រែ ក្រសាំង។ បច្ចុប្បន្នសិស្សានុសិស្សទាំង៨នាក់ដែលជាសិស្សស្រីត្រូវបានធូរស្បើយដូចដើមវិញហើយ។ លោកថាតាមការ បញ្ចាក់របស់គ្រូពេទ្យបានបញ្ជាក់ថា សិស្ស ដែលមានអាការៈដូលសន្លប់រហូតដល់ ៨នាក់នេះ គឺមានសភាពដូចគ្នា ដោយមាន អាការៈថប់ផ្លូវដង្ហើមមកពីរអាកាសធាតុ ក្តៅខ្លាំងទើបធ្វើឲ្យពួគគាត់សន្លប់តែពូកគេត្រូវបានគ្រូពេទ្យសង្គ្រោះបានធូរស្បើយ វិលត្រឡប់ទៅផ្ទះវិញអស់ហើយ៕ មាស សុផាត


ចែករំលែក៖