ព័ត៌មានទាន់ហេតុការណ៍៖

វគ្គហ្វឹកហ្វឺនពីរ បើក និងបិទ ក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ជំរុញឲ្យថ្នាក់ដឹកនាំ យោធាចារ្យ មន្ត្រីបំរើការ និងនិស្សិតនាយទាហានទ័ពជើង គោកជំនាន់ទី១១ និងនាយទា ហានបន្តវេនជំនាន់ទី ១២ និស្សិតនាយទាហាន គ្រប់ជំនាន់ កំពុងបំពេញការងារ និងកម្មសិក្សាហ្វឹកហ្វឺនជំនាញយោធា ក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ការស្មោះ ត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទះប្រជាជន និងការគាំទ្ររបស់រាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលសុខសន្តិភាព និងរីកចម្រើននាបច្ចុប្បន្ន ។ លោកឧត្តមសេនីយ៍ ថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិប តីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្ទុះបណ្តាលនាយទាហានទ័ព ជើងគោកជំនាន់ទី១២ នៅវិទ្យាស្ថានទ័ពជើងគោក នាឃំុត្រែង ត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ។

លោកឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន បញ្ជាក់ថាៈ អនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ព្រម ទាំងកិច្ចសហ ការល្អពីថ្នាក់ដឹកនាំទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គបញ្ជាការនៃ(ខ.ភ.ម) ពិសេសប្រធានគណៈកម្មការហ្វឹកហ្វឺននៃ ខ.ភ.ម. វិទ្យាស្ថានដំណើរ ការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហា នទ័ព ជើងគោកជំនាន់ទី១១ និងវគ្គនាយទាហាន រងបន្តវេនជំនាន់ទី ១២ មានសិស្ស និស្សិតនាយទាហានដែលទើបប្រឡង ជាប់ចូលជានាយទាហានទ័ពជើងគោកជំនាន់ទី ១១ ហ្វឹកហ្វឺនសរុប ២៤៨ នាក់ ក្នុងនោះមាននិស្សិតនាយទា ហានជានារីចំនួន ៣៩ នាក់ ប្រើរយៈពេលហ្វឹក ហ្វឺន៤ឆ្នាំលើខ្លឹមសារមុខ វិជ្ជា មេរៀន រួមមាន: ចំណេះដឹងយោធា ចំណេះ ដឹងវប្បធម៌ទូទៅ ចំណេះដឹងឯកទេស និងការអនុវត្តការងារផ្សេងៗ ។ ដោយឡែកសំរាប់វគ្គនាយទាហានបន្តវេនជំនាន់ទី ១២ មានសិស្ស និស្សិត ទើបប្រឡងជាប់ ចូលជានាយទាហាន រងបន្តវេនសម្រាប់វគ្គជំនាន់ទី ១២នេះ មានសិស្សនិស្សិត សរុ ប១៧៤នាក់ មានសិស្សជានារីចំនួន ២៨នាក់ រយះពេលហ្វឹក ហ្វឺន ៦ ខែ លើខ្លឹមសារមេរៀនរួមមាន ចំណេះដឹងយោធាចំ ណេះអប់រំ គរុកោសល្យ ចំណេះដឹងទូទៅ និងការងារត្រៀមបម្រុងផ្សេងៗ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមឲ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិសេសនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃ ខ.ភ.ម វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបំរើការ និងនាយទាហានទាំងអស់របស់សាលា សហការគ្នាបានល្អ រៀបចំឲ្យមានកម្មវិធីសិក្សា និងកិច្ចដំណើការវគ្គហ្វឹកហ្វឺ នជាច្រើនសំដៅពង្រឹង ពង្រីកសមត្ថភាពកងទ័ពយើងឲ្យកាន់ តែមានគុណភាព អាចពង្រឹងប្រៀបការពារជាតិ ការពារអធិប តេយ្យភាព បូរណៈភាពទឹកដីកម្ពុជា ឲ្យកាន់តែរឹងមាំ ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះបញ្ជាក់ទៀតថា: ការងារហ្វឹកហ្វឺនគឺជាការចាំបាច់តម្រូវឲ្យ ខ.ភ.ម គ្រប់កងឯកភាពត្រូវតែមានការហ្វឹកហ្វឺនជាប់ជាប្រចាំ ដល់កងទ័ពលើគ្រប់ជំនាញទាំងជំនាញយោធា ចំណេះដឹងទូទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដើម្បី (ខ.ភ.ម)មានគ្រប់លទ្ធភាពក្នុងការចូលរួមបំពេញកាតព្វ កិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ។ បន្ទាប់មក គណៈអធិបតី ប្រកាសបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដា លនាយទាហានទ័ពជាគោកជំនាន់ទី១១ និងវគ្គហ្វឹកហ្វឺននាយ ទាហានបន្តវេនជំនាន់ទី១២ នេះចាប់ពីពេលនេះតទៅ ព្រម ទាំងផ្ដល់ថវិកាចំនួន ១០លានរៀលដល់វិទ្យាស្ថានផងដែរ ៕ សុខដុម


ចែករំលែក៖