ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានមួយយប់ ត្រូវម្ចាស់តាមរកឃើញចាប់ ប្រគល់នគរបាលប៉ុស្តិ៍ទួលសង្កែទី១

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវជនរងគ្រោះតាមចាប់យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាត់ការតាមច្បាប់ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានមួយយប់ហើយគេចខ្លួនបាត់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃពុធ ទី ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៤២ ផ្លូវ៥១៨ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះកែវ អ៊ីម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខែ្មរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោងពាយ សងា្កត់ទួលសងែ្កទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ គុយ វួចម៉េង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្របាយ័ន ស្នាក់នៅផ្ទះ៣៤២ ផ្លូវ៥១៨ ក្រុមទី៣ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាTODAY ពណ៌ខៀវសា្លកលេខភំ្នពេញ 1HQ-1960 ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យ គឺនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានបណើ្តរម៉ូតូចេញពីផ្ទះ ដើម្បីជិះទៅធើ្វការនៅរោងចក្រ ប៉ុនែ្តដេម៉ូតូមិនឆេះ ក៏ទុកនៅផ្ទះលក់ការហ្វេ ហើយជនរងគ្រោះជិះម៉ូតូផេ្សងទៅធើ្វការបាត់ទៅ ។ លុះនៅវេលាម៉ោង១១និង៣០នាទីថៃ្ងខែឆ្នាំដដែលជនរងគ្រោះបានចេញពីធើ្វការ មកហូបបាយនៅផ្ទះ មិនឃើញម៉ូតូក៏សួរជីដូនថា ឃើញម៉ូតូខ្ញុំអត់ ជីដូនឆើ្លយថា ឃើញកេ្មងប្រុសសក់ក្រហមតូចល្អិតមា្នក់ អង្គុយលើម៉ូតូផឹកកាហេ្វ ហើយមិនដឹងថាយកទៅពេលណានោះទេ រួចក៏ផើ្អលឆោឡោបាត់ម៉ូតូ នាំគា្នដើររកជនសង្ស័យតែមិនឃើញ ។

ប្រភពបន្តថា រហូតដល់ថៃ្ងទី៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤រសៀល ជនរងគ្រោះ និងពូបានជិះម៉ូតូដើររកឃើញជនសង្ស័យ នៅមុខហាងកាហេ្វផ្លូវលេខ៥១៨ កែ្បរកនែ្លងកើតហេតុ ក៏ឃាត់ជនសង្ស័យ រួចទូរស័ព្ទបឹ្តងមកសមត្ថកិច្ចមូលដា្ឋន ជួយធើ្វអន្តាគមន៍នាំជនសង្ស័យ និងជនរងគ្រោះមកដាក់ពាក្យបណឹ្តង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្កទី១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍កសាងសំណុំរឿង បញ្ជូនតាមនីតិវិធី ៕ អារុណរះ


ចែករំលែក៖