ព័ត៌មានទាន់ហេតុការណ៍៖

បុរសសតិមិនគ្រប់ម្នាក់ចងកធ្វើអត្តឃាតនៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសសតិមិនគ្រប់ម្នាក់ចងកធ្វើអត្តឃាតខ្លួនឯង កាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ស្រ៊ុន កន ភេទ ប្រុស អាយុ37ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ឈ្មោះសន គុណ ភេទស្រី អាយុ ៦៣ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់សព បានរៀបរាប់ថា៖ កូនគាត់កន្លងមក មានជំងឺសរសៃប្រសាទ មានសតិមិនសូវគ្រប់ រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្មានខែ កន្លងមកនេះវាចេះតែរកចងក តែត្រូវបានគាត់មើល ថែ មិនសូវហ៊ានទៅណាឆ្ងាយចោលកូនគាត់ទេ ។ លុះនៅថ្ងៃកើតហេតុ គាត់បានទៅផ្សារដើររកទិញម្ហូប ស្រាប់តែចៅប្រុសឈ្មោះ សុខ ហេង អាយុ11ឆ្នាំ បានរត់ទៅប្រាប់គាត់ថា៖ យាយ ពូចងក នៅក្រោមផ្ទះស្លាប់បាត់ហើយ ឮដូច្នេះ គាត់ក៏ប្រញាប់ទៅផ្ទះ ពេលដល់ផ្ទះ ក៏ប្រទះឃើញកូនគាត់ ចងក នឹងខ្សែអង្រឹងភ្ជាប់នឹងរោតក្រោមផ្ទះ ហើយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនជិតខាងនាំគ្នាមកមើលហើយ ក៏ស្រាយខ្សែចំណងយកកូន ដាក់លើគ្រែដើម្បីសង្គ្រោះតែវាបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានចុះទៅសហការជាមួយប៉ុស្តិ៍ និងរដ្ឋអំណាចភូមិ ដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យសពឃើញនៅលើ ក មានស្នាមទ្រុឌ ពណ៌ក្រម៉ៅ ប៉ែកខាងមុខ បញ្ឆិតទៅក្រោយព័ទ្ធជុំវិញ មានទំហំ1cm នៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីឡើយរួច សន្និដ្ឋានពិតជាស្លាប់ដោយធ្វើអត្តឃាតចងកខ្លួនឯងពិតប្រាកដមែន មូលហេតុ: មានជំងឺសរសៃប្រសាទ ប្រចាំកាយជាច្រើនឆ្នាំមកហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖