ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ បានសហការគ្នាចុះទៅបង្ក្រាបករណីគ្រឿងញៀន នៅចំណុចផ្លូវរ៉ារថភ្លើង និងរោងចក្រឆ្នាំង ឃាត់បានជនសង្ស័យម្នាក់ រួម និងដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់ តូចយកទៅសួរនាំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង០៨នាទី រំលងអធាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងរ៉ារថភ្លើង រោងចក្រឆ្នាំង ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនសង្ស័យមានឈ្មោះដា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្តុំបឹងកក់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នគរបាលខណ្ឌបានសហការ និងដឹកនាំកម្លាំងខណ្ឌដូនពេញ ល្បាតការពារជូនបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បទល្មើសតាមមូលដ្ឋាន ជាក់ស្តែងបង្ក្រាបបានជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀន នៅជាតំបន់ស្មុគ្រស្មាញសម្បូរទៅដោយអ្នកប្រើប្រាស់ និងជួយដូរថ្នាំញៀនឃាត់បានជនសង្ស័យម្នាក់ កំពុងតែឈរចែកចាយថ្នាំញៀនយ៉ាងសកម្ម ទៅឲ្យអ្នកប្រើប្រាស់រួម និងឆែកឆេរដកហូតបានវត្ថុតាងថ្នាំញៀនចំនួន១៣កញ្ចប់តូចយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោយមកជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ថ្នាំញៀនខាងលើនេះពិតជារបស់គេមែន ហើយលក់ចេញក្នុងតម្លៃ១មុឺនរៀលទៅ២មុឺនរៀលតែប៉ុណ្ណោះក្នុងមួយកញ្ចប់ ។

ក្រោយពេលកើតហេតុ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖