ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ3គ្រឿងបុកគ្នារបួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ3គ្រឿង នៅផ្លូវជាតិលេខ4ក្នុង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យរបួស​២នាក់ ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ120.121 ស្ថិតក្នុង ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង 01រសៀល ថ្ងៃ09 ឧសភា 2019 ចំពេល ដែលមេឃកំពុងមានភ្លៀងធ្លាក់ រវាងរថយន្តកុងតឺនរ័មួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-8897 មានទិសដៅពី ភ្នំពេញទៅក្រុងព្រះសីហនុ បានបុកប៉ះគ្នាជាមួយរថយន្ត ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាក លេខ PP-2810 មានទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរស2នាក់ ជាអ្នកបើកបររថយន្តទាំងពីរគ្រឿងរងរបួសដូចគ្នា ប៉ុន្តែមិនធ្ងន់ធ្ងរប៉ះពាល់ដល់ អាយុជីវិតទេ ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានរថយន្តមួយគ្រឿងទៀតបើកបរមកដល់កន្លែងកើតហេតុ ក៏គេចចង្កូតបណ្តាល់ឲ្យធ្លាក់ទៅចិញ្ចើមផ្លូវខាង ប៉ុន្តែអ្នកបើកបរ មិនមានគ្រោះថ្នាក់អ្វីទេ ។

ក្រោយកើតហេតុ បុរសអ្នកបើកបររថយន្ត2នាក់ ដែលរងរបួស ក៏ត្រូវបានមិត្តភក្រ្ត័ បញ្ជូនទៅមន្ទីរពេទ្យ ត្រែងត្រយឹង ដោយនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនៅឡើយ ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ម៉ោង រសៀល ថ្ងៃ ដ ដែល សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានរៀបសំរួលចរាចរណ៍ បើកឲ្យដំណើរការជាធម្មតាឡើងវិញហើយ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖