ភ្នំពេញ ៖កាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសនៅ ថ្ងៃនេះថា ខ្លួនសម្រចបាននូវសមិទ្ធផលដល់អស្ចារ្យមួយផ្សេងទៀត ដោយក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានបណ្ណសន្យារ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ។ ក្រុមហ៊ុននេះបានចេញបណ្ណសន្យារ៉ាប់រងទី២០ម៉ឺននេះ ដល់លោកស្រី ផាន សុថារី ដែលជាអាជីវករមួយរូប រស់នៅក្នុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកស្រីបានទិញផលិតផលធានារ៉ាប់រង eduCARE ដោយជោគជ័យរួចមក ពីធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុន ។
លោកស្រី ផាន សុថារី បានបញ្ជាក់ថា៖ «ពេល ដែលដឹងថា ខ្លួនឯងជាម្ចាស់បណ្ណសន្យាទី២០ម៉ឺន ខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំង ។ ក្នុងនាមជាឪពុកម្តាយ ខ្ញុំមានមោទនភាពចំពោះខ្លួនឯង ដែលបានសម្រេចចិត្តទិញបណ្ណធានារ៉ាប់រងនេះ ។ វាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងករណីអកុសលកើតឡើង បណ្ណធានារ៉ាប់រងនេះ និងជួយធានាដល់ការសិក្សា និងការចំណាយរបស់កូនរបស់ខ្ញុំនាពេលអនាគត» ។
លោក Mr. David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសម្តែងនូវការកោតសរសើរដល់បុគ្គលិករបស់លោកចំពោះសមិទ្ធផលនេះ ។ លោកមានប្រសាសន៍ថា៖ «យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ដែលជាការបញ្ជាក់ពីទំនុកចិត្តរបស់អតិថិជនយើងចំពោះក្រុមហ៊ុនព្រូដិនសលកម្ពុជា និងការប្តេជ្ញាចិត្តរបស់បុគ្គលិក ទីប្រឹក្សាហិរញ្ញវត្ថុ ភ្នាក់ងារ និងធនាគារដៃគូររបស់យើង ។ ទោះបីជាសេវាធានារ៉ាប់រងទើបតែឈានចូលក្នុងទីផ្សារកម្ពុជាក្តី ការចេញបណ្ណសន្យារ៉ាប់រង អាយុជីវិតដល់ទី ២០ម៉ឺននេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងឱ្យតម្លៃលើសេវាធានារ៉ាប់រងមួយនេះ ដោយពួកគាត់ស្វែងរកការការពារសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ និងដើម្បីរីករាយជាមួយជីវិតរស់នៅប្រកបដោយសន្តិភាពផ្លូវចិត្ត» ។
គួរបញ្ជាក់ដែរថាចាប់តាំងពីដំណើរការអាជីវកម្មរបស់ខ្លួននៅ ឆ្នាំ២០១៣មក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាផ្តល់ជូននូវតម្រូវការនៃការការពាររបស់ប្រជាពលរដ្ឋខ្មែរ និងជួយធានាឱ្យបាននូវអនាគតហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ពួកគាត់ ។ នាពេលថ្មីៗនេះក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO ក្នុងទីផ្សារចំនួន១០ក្នុងតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរ ។ យុទ្ធនាការនេះផ្តោតទៅលើមូលបទដូចជា ការច្នៃប្រឌិត ការការពារហិរញ្ញវត្ថុ និងសុខភាពរាងកាយ ព្រមទាំងបង្កើតលើយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន៕ វឌ្ឍនា