ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកប្រកួតហ្គេមបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនៅថ្ងៃទី 18 ខែឧសភានេះ

ចែករំលែក៖

Media Release

ក្រុមអ្នកប្រកួតហ្គេមបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនៅថ្ងៃទី 18 ខែឧសភានេះ

ក្រុមហ៊ុន Cellcard បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនហ្គេមយក្សរបស់ចិន Moonton ដ៏ធំមួយក្នុងការ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតហ្គេម Mobile Legends កម្ពុជានៅថ្ងៃទី18 ខែឧសភាខាងមុខនេះ។

ការប្រកួតប្រជែងនេះ គឺជាវគ្គប្រកួតជម្រុះសម្រាប់ក្រុម Mobile Legends Southeast Asia Cup ដែលកម្ពុជានឹងប្រកួតជាមួយក្រុមកីឡាករមកពីប្រទេសហ្វីលីពីននៅចុងខែមិថុនានេះ។

Mobile Legends គឺជាហ្គេមកំពូលទាំង10 នៅក្នុងពិភពលោក និងជាហ្គេមក្នុងទូរស័ព្ទដៃដែលពេញនិយមជាងគេក្នុងប្រទេសកម្ពុជា។

កម្មវិធីហេ្គមនេះ ត្រូវបានដាក់ដំណើរការនៅក្នុងឆ្នាំ 2016 ដោយទទួលបានការដោតឡូតជាង 500លានដង អ្នកចុះឈ្មោះលេងចំនួន 200លាននាក់ និងអ្នកលេងប្រមាណ 50លាននាក់ជារៀងរាល់ខែ។

ក្រុមកីឡាករមកពីប្រទេសកម្ពុជា នឹងធ្វើការប្រកួតជាមួយកីឡាករមកពីប្រទេសផ្សេងៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ ឡាវ និងវៀតណាមនៅក្នុងខែមិថុនានេះ។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន Cellcard គឺជាអ្នកឧបត្ថម្ភផ្លូវការមួយសម្រាប់ការប្រកួតមួយនេះ ដែលជាផ្នែកមួយនៅក្នុងការចូលរួមចំណែកផ្សព្វផ្សាយលើកម្មវិធីហ្គេមក្នុងទូរស័ព្ទ។

នាយកប្រតិបត្តិរបស់ Cellcard លោក Ian Watson បាននិយាយថា ក្រុមការងាររបស់គាត់មានភាពរីករាយក្នុងការរៀបចំការប្រកួត ជាមួយការសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់ ហើយនេះដោយសារតែមានបុគ្គលិករបស់ក្រុមហ៊ុនក្មេងៗមួយចំនួនក៏ចូលរួមលេងហ្គេមនេះដែរ។

លោក Watson បាននិយាយថា៖ «ពួកយើងមិនអាចមើលស្រាលទេពកោសល្យនៃអនាគតរបស់ហ្គេមលើទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជាបាននោះទេ ក៏ដូចជាពិភពលោក»។

«កម្មវិធីហ្គេមនៅលើទូរស័ព្ទដៃ នឹងកាន់តែរីកធំឡើង និងកកើតឡើងជាមួយបច្ចេកវិទ្យាដទៃទៀតដូចជា បច្ចេកវិទ្យា AR និង VR»។

«ពួកយើងបានមើលឃើញកម្មវិធីអប់រំនៅលើទូរស័ព្ទរបស់Cellcard នៅពេលអនាគត ជាពិសេសខណៈពេលដែលយើងកំពុងធ្វើដំណើរពីបច្ចេកវិទ្យា4G ទៅកាន់ 5Gក្នុងការសាកល្បង និង 5G នៅក្នុងពេលអនាគត»។

លោក Watson បាននិយាយថា ភាពជាដៃគូជាមួយ Moonton គឺបន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតនៅឯកម្មវិធី Digital Cambodia កាលពីខែមីនា ជាមួយ Netease ដែលជាអ្នកបង្កើត Rules of Survival ជាហ្គេមប្រកួតប្រជែងមួយទៀត។

ហ្គេមប្រកួតជម្រុះ Mobile Legends បច្ចុប្បន្នកំពុងដំណើរការ កំពុងទទួលបានភាពពេញនិយម ហើយនឹងមានកម្មវិធីនៅថ្ងៃទី១៨ ខែឧសភា ដែលនឹងមាន៤ក្រុមប្រកួតគ្នាសម្រាប់តំណែងជើងឯកនិងទឹកប្រាក់ចំនួន $6,000 ។

កម្មវិធីនៅថ្ងៃទី១៨ ខែឧសភា នឹងធ្វើឡើងនៅឯផ្សារអ៊ីអនសែនសុខពីម៉ោង១ ដល់ម៉ោង៧ល្ងាច។

រង់ចាំទទួលយកព័ត៌មានថ្មីៗពី Facebook Page Cellcard Play ដែលនឹងមានការចែកជូនកាដូ ដូចជា skin packs, diamonds និងសម្ភារៈល្អៗរបស់ Mobile Legends បន្ថែមទៀត ហើយនឹងឱកាសឈ្នះទូរស័ព្ទ Samsung Galaxy S10+។

តោះចាប់ផ្តើមលេងហ្គេម!


ចែករំលែក៖