ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីគុក ឆក់កាបូបម្តងទៀត ចូលគុកវិញ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅទី១ បានឃាត់ខ្លួនមុខសញ្ញាឆក់ ២នាក់ដែលទើបចេញពីគុក ខណៈឆក់កាបូបស្ត្រីម្នាក់ កំពុងជិះម៉ូតូមកពីលេងផ្ទះបងប្អូននៅម្តុំលូ៥ ត្រឡប់ទៅផ្ទះជួលភូមិទួលពង្រ។ ហេតុការណ៍ឃាត់ខ្លួននេះ កាលវេលាម៉ោង ២១ និង៣០ នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ទីប្រជុំជន ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ ។ ជនសង្ស័យទី១ ឈ្មោះបឿន រ៉ាម៉ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី ២ ឈ្មោះ ហាន ហាច ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅ មិនពិត (មានសារធាតុញៀន) ។ មធ្យោបាយ ធ្វើសកម្មភាព ម៉ូតូម៉ាកហុងដា ឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១GL-4838 ជារបស់ជនសង្ស័យ ។

ជនរងគ្រោះឈ្មោះ ជា លីម ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំពោះទ្រព្យសម្បត្តិ ក្នុងកាបូបជនរងគ្រោះ មាន ប្រាក់ដុល្លារ១៥៣ដុល្លារ, ប្រាក់រៀល៣០០០០រៀល ,ទូរស័ព្ទដៃម៉ាក Techno មួយគ្រឿង និង កាបូបដៃក្រហមចំនួន១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖